
កិច្ចប្រជុំនេះ ក្នុងគោលបំណងជំរុញដល់អាជ្ញាធរមូលដ្ឋានដូចខាងក្រោម :
-ណែនាំដល់អាជ្ញាធរមូលដ្ឋានក្នុងការទប់ស្កាត់មិនឱ្យមានការសាងសង់សំណង់ថ្មីនៅក្នុងតំបន់រមណីយដ្ឋានអង្គរ តាមរយៈការសម្រេចរបស់ក្រុមការងារអនុវត្តកន្លងមក
-ណែនាំអាជ្ញាធរមូលដ្ឋានឱ្យចូលរួមទប់ស្កាត់និងបំពេញតួនាទីឱ្យត្រឹមត្រូវ ស្របតាមការណែនាំ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន
-សំណូមពរដល់បងប្អូនប្រជាពលរដ្ឋកុំឱ្យមានការសាងសង់សំណង់ថ្មី ឬសាងសង់បន្ថែមលើសំណង់ដែលមានស្រាប់ ៕