
លោក សុខ ថុល អង្គការអ៉ីនខប់ផូរ៉េតធីត អហ្គេណាយហ្សេហ្សិន ស៊ីលធន់ប៊ុលខ្យូ ជាអង្គការមនុស្សធម៌ដែល ជួយគាំទ្រស្បៀងប្រចាំខែដល់គ្រួសារក្រីក្រក្នុងសហគមន៍ គម្រោងអប់រំ ហេីយក៏ជួយសាងសង់អគារសិក្សា បណ្ណាល័យ បង្គន់អនាម័យ អណ្តូងស្នប់ ប្រព័ន្ធចម្លោះទឹកស្អាត សាងសង់គេហដ្ឋាន ពិនិត្យព្យាបាលភ្នែក គំរោងបណ្តុះ បណ្តាលវិជ្ជាជីវៈ កាត់សក់ និង សហការជាមួយទីក្រុងស៊ូវ៉ុនអនុវត្តគម្រោងជួយដល់ភូមិមិត្តភាពភ្នំក្រោមស៊ូវ៉ុនដូចជា ការ អភិវឌ្ឍន៍ភូមិ និងការអប់រំជូនដល់សិស្សាសនុសិស្សក្រីក្រនៅតាមតំបន់មួយចំនួនក្នុងខេត្តសៀមរាប។
លោក បានបន្តថា ឆ្នាំ២០២៤នេះ អង្គការបានផ្តល់កង់ចំនួន ២០០គ្រឿងបន្ថែមទៀត ដែលនឹងត្រូវចែកជូនដល់កុមារក្រីក្រ ដែលសរុបមកដល់បច្ចុប្បន្នខាងមូលនិធិបានផ្តល់កង់ចំនួន ២,១៥០ គ្រឿង ជូនដល់កុមារកម្ពុជា។ នាឱកាសនោះដែរ លោក ក៏បានថ្លែអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការដែលតែងតែជួយឧបត្ថម្ភគាំទ្រដល់កុមារកម្ពុជាចាប់ពីឆ្នាំ២០២១៦ រហូតមកដល់ឆ្ន២០២៤នេះ៕