
ក្នុងពិធីនេះ លោកជំទាវ បានលើកឡើងពីការអនុវត្តបេសកកម្ម ដែលផ្ដោតសំខាន់លើការងារមនុស្សធម៌ ដើម្បីចូលរួមលើកកម្ពស់ជីវភាពជនងាយរងគ្រោះបំផុត និងជនរងគ្រោះ ដោយយកចិត្តទុកដាក់ខ្ពស់លើវិស័យអាទិភាពចំនួន ៤ គឺ៖
១- ការគ្រប់គ្រងគ្រោះមហន្តរាយ វិបត្តិភ័យ និងការប្រែប្រួលអាកាសធាតុ
២- សុខភាព និងការថែទាំសុខភាពសហគមន៍
៣- ការលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌
៤- ការអភិវឌ្ឍស្ថាប័ន
ជាងមួយគ្នានោះ លោកជំទាវ សង្ឃឹមថា តាមរយៈការទស្សនកិច្ចនេះ យុវជន នៃប្រទេសទាំងពីរ នឹងទទួលបាននូវគំនិត ចំណេះដឹង បទពិសោធន៍ និងបំណិនជីវិតថ្មីៗ ទៀតជាក់ជាមិនខាន៕