
ជាមួយគ្នានេះ ក្រុមល្បាតបានជួបប្រទះជនសង្ស័យកំពុងកាប់ទន្ទ្រានដីព្រៃយកធ្វេីកម្មសិទ្ធិ នៅចំណុចថ្លុកតាត្រាវ ស្ថិតនៅភូមិត្រពាំងភ្លោះ ឃុំពង្រលេី ស្រុកជីក្រែង ខេត្តសៀមរាប ពេលឃេីញកម្លាំងទៅដល់ ជនសង្ស័យបានរត់គេចខ្លួនបាត់បន្សល់ទុកវត្ថុតាង និងមួយករណីទៀតនៅត្រង់ចំណុចអណ្ដូងភ្លូ ស្ថិតនៅភូមិត្រពាំងភ្លោះ ឃុំពង្រលេី ស្រុកជីក្រែង ខេត្តសៀមរាប ក៏បានប្រទះឃេីញមានការលួចដាំដេីមចំនួន ៧ដេីម កំលាំងសហការបានធ្វេីការដកបំផ្លាញ់ចោល។
ទន្ទឹមនឹងនេះ មន្រ្តីល្បាតបានកសាងសំណុំរឿង និងស្រាវជ្រាវរកអ្នកប្រព្រឹត្តិមកអនុវត្តតាមនីតិវិធីច្បាប់ ដោយយកវត្ថតាងមករក្សាទុកនៅស្នាក់ការស្រោង៕