
នៅថ្ងៃនោះដែរក៏មានរៀបចំជាសកម្មភាពអំណាន គំនូរផាត់ពណ័ សំណេះសំណាលជាមួយអ្នកនិពន្ធ ការតែងកំណាព្យ ការសូត្រចម្រៀងជាតិ ធ្វើយ៉ាងណាបណ្តុះគំនិតអប់រំ។ ក្រៅពីកម្មវិធីអប់រំ ពេលល្ងាចក៏មានជាកម្មវិធីបែបកម្សាន្តសប្បាយ ការសម្តែងល្ខោនស្បែកតូច របាំល្ខោនខោល ការបង្ហាញក្បាច់រាំ ចម្រៀងសម័យ-ល-។ គួរបញ្ជាក់ផងដែរថា តាមរយះការគៀងគរចូលរួមរបស់រដ្ឋបាលខេត្ត ក៍ដូចជាបណ្ណាល័យ ទាំងអ្នកនិពន្ធ ទាំងអ្នករៀបចំស្តង់ ឆាកតន្រ្តី អ្នកចម្រៀង ភាគច្រើនបានចូលរួមដោយស្ម័គ្រចិត្តដោយមិនគិតកំរៃ ក្នុងគោលបំណងធ្វើយ៉ាងណាបង្កើតព្រឹត្តិការណ៍នេះឡើង និងជាជំហានដំបូងក្នុងការចាប់ផ្តើមអ្វីដែលថ្មីៗក្នុងខេត្តសៀមរាប។ រដ្ឋបាលខេត្តសៀមរាបក៏រំពឹងថានេះជាការចាប់ផ្តើមដ៍ល្អមួយ ហើយឆ្នាំក្រោយសន្យាថានឹងរៀបចំម្តងទៀត និងមានអ្វីៗច្រើនជាងនេះ។
ការរៀបចំកម្មវិធីរយះពេល២ថ្ងៃនេះ មានការចូលរួមច្រើនទាំងភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ប្រមាណជាង ១ម៉ឺននាក់ ដោយមានកិច្ចសហការល្អជាមួយអាជ្ញាធរមូលដ្ឋាន និងកងកំលាំងមានសមត្ថកិច្ចក្នុងការជួយសម្រួលចរាចរណ៍ និងចំណត បានធ្វើអោយកម្មវិធីទាំងមូលដំណើរការទៅបានយ៉ាងរលូន៕