
លោកវេជ្ជបណ្ឌិត សុខ ប៉ូ បានថ្លែងអំណរគុណចំពោះសប្បុរសជនជាតិ អន្តរជាតិ ដែលធ្វើអំណោយទានសម្រាប់ជីវិត ដើមី្បលើកកម្ពស់បរិចាកឈាមដោយស្ម័ត្រចិត្ត មិនទទួលកម្រៃ ដោយចូលរួមសង្រ្គោះជីវិតអ្នរងគ្រោះដោយក្តីសប្បុរស។ ការបរិច្ចាគឈាមម្តងអាចឱ្យយើងដឹងពីស្ថានភាពសុខភាពរបស់យើងម្តង ដឹងពីស្ថានភាពឆ្លងឬមិនឆ្លងជំងឺផ្សេងៗ ជាពិសេសជំងឺរលាកផ្លើម ស្វាយ អេដស៍ ។ល។ជួយឱ្យប្រសើរឡើងនូវសុខភាពបេះដូង ការលើសទម្ងន់ ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ហើយក្រុមការងារធ្វើតេស្តឈាមដោយសម្ងាត់ និងឥតគិតថ្លៃ ។ សូមបញ្ជាក់ផងដែរថា ក្នុងការបរិចាកឈាម នៅពេលនេះទទួលបាន ៣៤២ ប្លោកពីសប្បុរសជនក្នុងខេត្ត។
កញ្ញា នី មុនីនាថ ប្រធានមូលនិធិឈាម ការបរិច្ចាគឈាមនេះរៀបចំឡើង ក្រោមប្រធានបទ "ឈាមខ្ញុំជារបស់អ្នក ឈាមអ្នកជារបស់ខ្ញុំ"ស្របគ្នាទៅនឹងយុទ្ធនាការដំណើរកម្សាន្តក្នុងមហានគរ និងតំបន់គោលដៅទេសចរណ៍នានាក្នុងខេត្តសៀមរាប ក្នុងគោលបំណងបង្ហាញដល់មហាជនក៏ដូចជាដើម្បីបំផុសស្មារតី និយោជិក និយោជក សិល្បករសិល្បការិនី សិស្សនិស្សិត ចូលរួមសកម្មភាពមនុស្សធម៌បែបនេះ ដែលបង្ហាញពីចេតនា និងឆ្លុះបញ្ចាំងអំពីទឹកចិត្ត ចែករំលែកក្តីស្រលាញ់ និង ជាចំណែកមួយជួយដល់ អាយុជីវិតមនុស្ស ដែលកំពុងស្ថិតក្នុងដំណាក់កាលគ្រោះថា្នក់ផ្សេងៗ។
លោក យុន លីនណេ បានធ្វើការវាយតម្លៃខ្ពស់ ចំពោះកិច្ចសហការរៀបចំព្រឹត្តិការណ៍នេះ ក្នុងទឹកដីប្រវត្តិសាស្ត្រ ខេត្តសៀមរាប ដែលជាព្រឹត្តិការណ៍ “ដំណើរកំសាន្តក្នុងមហានគរ ឆ្ពោះទៅកាន់ខេត្តសៀមរាប និងបរិច្ចាគឈាម” ដែលត្រូវបានសហការរៀបចំ ក្រោមការគាំទ្ររបស់រដ្ឋបាលខេត្ត និង សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប ដើម្បីបំផុសស្មារតី និយោជិកនិយោជក សិល្បករសិល្បការិនី សិស្សនិស្សិត ចូលរួមសកម្មភាពមនុស្សធម៌បែបនេះ ដែលបង្ហាញពីចេតនាដ៏ល្អវិសុទ្ធ និងឆ្លុះបញ្ចាំងអំពីទឹកចិត្តដ៏ថ្លៃថ្លា ចែករំលែកក្តីស្រលាញ់ និងជាចំណែកមួយជួយដល់អាយុជីវិតមនុស្ស ដែលកំពុងស្ថិតក្នុងដំណាក់កាលគ្រោះថា្នក់។ លោក យុន លីនណេ ក៏បានសំណូមពរដល់បណ្តាក្រុមហ៊ុនឧបត្ថម្ភទាំងអស់ ជួយធ្វើការផ្សព្វផ្សាយពីរឿងល្អដែលមាននៅខេត្តសៀមរាប សំខាន់តំបន់ទេសចរណ៍វប្បធម៌ កែច្នៃ និង ធម្មជាតិ ក្នុងការលើកស្ទួយវប្បធម៌ជាតិយើង៕