
លោក ថេន សំវិសុទ្ធ បានរៀបរាប់ជូនអំពីប្រភេទសេវាដែលប្រៃសណីយ៍កម្ពុជាបាននិងកំពុងផ្តល់ ជូនប្រជាពលរដ្ឋមានដូចជាៈ សេវាបញ្ញើឆាប់រហ័ស EMS (សម្រាប់ឯកសារ និងទំនិញ) ក្នុង និងក្រៅប្រទេស សេវាប្រអប់ប្រៃសណីយ៍ (Post_Pack) សេវាបញ្ជូនលិខិតវិលជុំរបស់ តុលាការ សេវារថយន្តប្រៃសណីយ៍ដឹកអ្នកដំណើរ (Postal VIP Van) សេវារថយន្តដឹកអ្នក ដំណើរទៅ-មកសម្រាប់ក្រុងសៀមរាប និងព្រលានយន្តហោះអន្តរជាតិក្រុងសៀមរាប និងសេវា ជាច្រើនផ្សេងទៀត។ ជាពិសេសទៀតនោះ គឺកិច្ចសហការរវាងប្រៃសណីយ៍កម្ពុជាជាមួយសាលាខេត្ត និងអង្គភាពច្រក ចេញចូលតែមួយរបស់ខេត្តព្រះសីហនុ ខេត្តបន្ទាយមានជ័យ និងខេត្តកំពង់ឆ្នាំង ដើម្បីផ្តល់សេវា ចែកចាយលិខិត ឬឯកសារជូនប្រជាពលរដ្ឋដល់ទីលំនៅ។
លោកអភិបាលរងខេត្ត មានចំណាប់អារម្មណ៍អំពីសេវារបស់ប្រៃសណីយ៍កម្ពុជាដែលផ្តល់ជូន ប្រជាពលរដ្ឋក្នុងតម្លៃសមរម្យ អាចជួយសម្រាលបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ និងថែមទាំង ចំណេញពេលវេលាទៀតផង។ លោកបានគាំទ្រ និងបានអនុញ្ញាតឱ្យប្រៃសណីយ៍កម្ពុជាធ្វើការសហការជាមួយអង្គភាពច្រក ចេញចូលតែមួយរបស់ខេត្ត ដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋ។ លោកអភិបាលរងស្នើឱ្យមានការ រៀបចំអនុស្សរណៈយោគយល់ សម្រាប់កិច្ចសហការគ្នារវាងសាលាខេត្តសៀមរាប និង ប្រៃសណីយ៍កម្ពុជា៕
68Thla Veary, Morn Samnang និង 66 នាក់ផ្សេងទៀត