
ក្នុងពិធីនេះ រដ្ឋបាលខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា និងក្រុងតាកាម៉ាត់ស៊ឹ ខេត្តកាហ្កាវ៉ា នៃប្រទេសជប៉ុន បានចុះកិច្ចព្រមព្រៀងគ្នា បង្កើតនូវអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការអនុវត្តនូវគំនិតផ្តួចផ្តើមទីក្រុងឆ្លាតវៃដោយស្របតាមគោលនយោបាយនៃប្រទេសទាំងពីរដើម្បីផ្សព្វផ្សាយ និងផ្លាស់ប្តូរនូវការប្រើប្រាស់នូវបច្ចេកវិទ្យាឌីជីថល និងសកម្មភាព ទីក្រុងឆ្លាតវៃរវាងគ្នា រួមជាមួយនឹងការអភិវឌ្ឍធនធានមនុស្ស ក៏ដូចជាការលើកកម្ពស់ការអភិវឌ្ឍវិស័យផ្សេងៗ ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងខេត្ត-ក្រុងទាំងពីរ ឱ្យកាន់តែមានការរីកចម្រើន។