
ក្នុងជំនួបពិភាក្សានេះ លោក កែ ប៊ិន សូរស្មី ប្រធានក្រុមហ៊ុនអ៊ឹមមើស៊ីវ អង្គរ លីហ្គេស៊ី ឯ.ក បានលើកឡើងថា គម្រោងវិនិយោគបេតិកភណ្ឌបែបទំនើបនេះ មានការចូលរួមសហការដោយក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បីមួយក្នុងប្រទេសបារាំង ដែលនឹងចេញជារូបរាងផ្លូវការនៅអំឡុងខែមីនា ឆ្នាំ២០២៥ខាងមុខនេះ។
ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្ត បានសម្តែងនូវការចាប់អារម្មណ៍ជាខ្លាំងលើគម្រោងវិនិយោគនេះ ហើយបានធ្វេីការគាំទ្រ ព្រមទាំងសង្ឃឹមថាគម្រោងនឹងអាចលេចចេញជារូបរាងតាមការគ្រោងទុក ក្នុងពេលឆាប់ៗនេះ។