
នារសៀល ថ្ងៃអង្គារ ១២រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានជួបសម្តែងការគួរសម និងសំណេះសំណាលជាមួយលោក សុឹម សុផល្លា នាយកសាខាធនាគារព្រីនស៍ ម.ក សាខាខេត្តសៀមរាប និងសហការី ព្រមទាំងមានការអញ្ជេីញចូលរួមពីលោក កុសល មករាពិសិទ្ធ នាយកទីចាត់ការទំនាក់ទំនងសាធារណៈ និងសហប្រតិបត្តិការអន្តរជាតិសាលាខេត្ត។ក្នុងជំនួបនេះ លោក ប្រធានសាខាធនាគារ បានធ្វេីការរាយការណ៍អំពីវឌ្ឍនភាពការងារ និងសមិទ្ធផលនានា ដែលធនាគារបានអនុវត្តនាពេលកន្លងមក។ ជាមួយគ្នានោះ ឯកឧត្តម អភិបាលខេត្ត ក៏បានថ្លែងអំណរគុណចំពោះតំណាងធនាគារ ដែលបានចូលជួបសម្តែងការគួរសម និងរាយការណ៍អំពីវឌ្ឍនភាព ព្រមទាំងមានកិច្ចសហការល្អជាមួយអាជ្ញាធរខេត្ត ក៏ដូចជាមន្ទីរ-អង្គភាពពាក់ព័ន្ធក្នុងការចូលរួមសកម្មភាពសង្គមរបស់ធនាគារក្នុងភូមិសាស្រ្តខេត្តសៀមរាប ៕