
ការនាំយកទឹកសុទ្ធចំនួន ២០០កេស មកឧបត្ថម្ភជូនរដ្ឋបាលខេត្ត ក្នុងន័យចូលរួមចំណែកគាំទ្ររាល់សកម្មភាពរដ្ឋបាល ក៏ដូចជាការងារសង្គមផ្សេងៗ ដោយឃើញពីភាពចាំបាច់ក្នុងតម្រូវការទូទៅ និងជាចំណែកចូលរួមសកម្មភាពកម្សាន្តផ្សេងៗក្នុងខេត្ត ក្រុមហ៊ុនទឹកបរិសុទ្ធ Elan នឹងបន្តគាំទ្រជួយឧបត្ថម្ភតាមតម្រូវការៗផ្សេងដែលខេត្តត្រូវការ។
រដ្ឋបាលខេត្តសៀមរាប សូមថ្លែងអំណរគុណចំពោះក្រុមហ៊ុនទឹកបរិសុទ្ធ Elan ដែលតែងតែបន្តកិច្ចសហការដ៏ល្អនេះ។ ក្នុងនាមរដ្ឋបាលខេត្តនឹងចូលរួមលើកកំពស់ផលិតផលក្នុងស្រុកអោយបានកាន់តែប្រសើរ ៕