
លោក ហ៊ី សាយ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ខេត្តសៀមរាប ការចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ(បណ្ណកម្មសិទ្ធិដីធ្លី) ដល់បងប្អូនប្រជាពលរដ្ឋដែលមានក្បាលដីស្ថិតសង្កាត់ក្របីរៀលគឺមាន៖ ភូមិក្រសាំង មានក្បាលដីសរុប ១.០១៩ដែលក្នុងនោះក្បាលដីចំនួន៨០៩អាចចេញបណ្ណកម្មសិទ្ធិជូនបាន ភូមិពពិស មានក្បាលដី សរុប១.០១៣ ដែលក្នុងនោះក្បាលដីចំនួន៦៥៩អាចចេញបណ្ណកម្មសិទ្ធិជូនបាននិងភូមិបឹងមានក្បាលដីសរុប១.៥៧១ដែលក្នុងនោះក្បាលដីចំនួន១.៤០៧អាចចេញបណ្ណកម្មសិទ្ធិជូនបាន ។ លោក ហ៊ី សាយ បានបន្តទៀតថាចំពោះក្បាលដីដែលធ្វើការប្រគល់បណ្ណកម្មសិទ្ធិជូននៅពេលនេះគឺចំពោះតែក្បាលដីណា ដែលមិនមានទំនាស់តវ៉ា ជាប់ពាក់ព័ន្ធនឹងបុរាណដ្ឋាន ឬតំបន់រក្សា ការពារដែលគ្រប់គ្រងដោយមន្ទីរធនធានទឹក និងឧតុនិយម ហើយចំពោះក្បាលដីជាប់ព័ន្ធនឹងទំនាស់តវ៉ាផ្សេងៗ គណៈកម្មការរដ្ឋបាល នឹងបន្តពិនិត្យនិងដោះស្រាយតាមនីតិវិធីជាបន្តបន្ទាប់ដើម្បីឈានទៅដល់ការចេញបណ្ណ ជូនម្ចាស់ដីជាបន្តទៀត។
លោក សុខ ថុល អភិបាលរងខេត្តបានថ្លែងអំណរគុណ មិងកោតសរសេីរចំពោះមន្ទីររៀបចុះដែនដី នរូបនីយកម្ម សំណង់ និងសុរិយោដី ដែលបានខិតខំជំរុញការងារចុះបញ្ជីដីធ្លីជូនប្រជពលរដ្ឋ ដេីម្បីវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ (បណ្ណកម្មសិទ្ធិដីធ្លី ) យកទៅប្រេីប្រាស់តាមតម្រូវការចាំបាច់។ លោក អភិបាលរងខេត្តបានបន្តថា បងប្អូនដែលរស់នៅតំបន់ផ្សេងៗទៀត ក្រុមការងារនឹងត្រៀមចែកជូនដូចគ្នានៅពេលដែលរៀបចំបាននីតិវិធីរួចរាល់ ហេីយតាមគោលការណ៍របស់រាជរដ្ឋាភិបាលនឹងរៀបចំផ្តល់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ (បណ្ណកម្មសិទ្ធិដីធ្លី )បងប្អូនឱ្យចប់សព្វគ្រប់នៅឆ្នាំ២០២៥ ខាងមុននេះ៕