
ឯកឧត្តម អភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកជំទាវ Ping Kitnikone ដែលបានចូលជួបសម្តែងការគួសម និងសូមអបអរសាទរ ព្រមទាំងសូមស្វាគមន៍ចំពោះការសម្ពោធដាក់ឱ្យដំណេីរការនៃការិយាល័យកុងស៊ុលកាណាដាប្រចាំខេត្តសៀមរាបនាពេលនេះ ដែលកត្តានេះបានបង្កេីននូវសេដ្ឋកិច្ចប្រជាពលរដ្ឋលក្នុងខេត្តសៀមរាបមួយកម្រិតទៀត។ ឯកឧត្តម ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលកាណាដា ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍លេីគម្រោងនានានៅលើទឹកដីខេត្តសៀមរាប ដែលនេះជាកាយវិការមួយ នៃការយកចិត្តទុកដាក់ខ្ពស់ក្នុងការរឹតចំណងមេត្រីភាពរវាងកម្ពុជា និងកាណាដា ក៏ដូចជាខេត្តសៀមរាបបន្ថែមទៀតផងដែរ។