
លោក អភិបាលរងខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រីនាយិកាអង្គការFhi360 ដែលបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារគណនេយ្យភាពសង្គមនាពេលនេះ និងបានថ្លែងអំណរគុណផងដែរសម្រាប់ការគាំទ្រលើការអនុវត្តការងារគណនេយ្យភាពសង្គមកម្រិតក្រុង(ក្រុងសៀមរាប) និងកម្រិតមូលដ្ឋាន(រដ្ឋបាលសង្កាត់ មណ្ឌលសុខភាព និងសាលាបឋមសិក្សា)កន្លងមក។
លោក បានបន្តថា ការងារគណនេយ្យភាពសង្គមបានធ្វេីឱ្យប្រសើរឡើងនូវការប្រែប្រួលឥរិយាបថក្នុងការបំពេញការងាររបស់អង្គភាពផ្ដល់សេវា គម្លាតរវាងរដ្ឋបាលថ្នាក់ក្រោមជាតិជាមួយប្រជាពលរដ្ឋត្រូវបានកាត់បន្ថយ ការយល់ដឹងពីសិទ្ធិ ស្ដង់ដារ ការបំពេញការងារ ព័ត៌មានពីថវិការបស់វិស័យទាំង៣ និងការដាក់បញ្ជូលផែនការសកម្មភាពរួមទៅក្នុងកម្មវិធីវិនិយោគផងដែរ។
សូមបញ្ជាក់ជូនផងដែរថា៖ អង្គការសុខភាពគ្រួសារអន្តរជាតិ(Fhi360) គាំទ្រថវិកាដល់អង្គការរ៉ាឆាប្រចាំខេត្តសៀមរាប បានចូលរួមចំណែកគាំទ្រផ្នែកតម្រូវការ លើការអនុវត្តការងារគណនេយ្យភាពសង្គមក្នុងក្រុងសៀមរាប ចាប់ពីឆ្នាំ២០២០ ដោយសហការជាមួយអង្គភាពផ្ដល់សេវាកម្រិតមូលដ្ឋានគោលដៅ(សង្កាត់ទាំង១២ មណ្ឌលសុខភាពទាំង១១ និងសាលាបឋមសិក្សាចំនួន២៤) និងសហការអនុវត្តISAF-DMK ជាមួយរដ្ឋបាលក្រុងសៀមរាប ចាប់ពីឆ្នាំ២០២៣៕