
គិតត្រឹមម៉ោង ១២ថ្ងៃត្រង់នេះ ប្រជាពលរដ្ឋបានចូលរួមប្រើប្រាស់រថយន្តក្រុងដឹកជញ្ជូនសាធារណៈ ពេលព្រឹកក្នុងថ្ងៃដំបូងនេះសរុបបានចំនួន ៣៨នាក់ ស្រី ២ នាក់ ក្នុងនោះ រថយន្ត ៥គ្រឿងចេញពីរុនតាឯកមកក្រុងសៀមរាប សរុបចំនួន ១១នាក់ រថយន្ត ៥គ្រឿងចេញពីក្រុងសៀមរាបទៅរុនតាឯក សរុបចំនួន ២៧នាក់ ស្រី ២នាក់។
សូមបញ្ជាក់ថា ពេលវេលាចេញដំណើររថយន្តក្រុងដឹកជញ្ជូនសាធារណៈសួនច្បារហាត់ប្រាណមាត់ស្ទឹង សៀមរាបវេលាម៉ោង០៦:០០នាទីព្រឹករហូតដល់ម៉ោង១៨៖០០នាទីល្ងាច និងចេញពីរុនតាឯកពីម៉ោង០៦:០០នាទីព្រឹករហូតដល់ម៉ោង១៨៖០០នាទីល្ងាច៕