
មានប្រសាសន៍នាឱកាសនោះ លោកជំទាវ ទុយ ជិ ប្រាក់សោភ័ណ បានលើកឡើងថា ស្មារតីនៃការការពារបរិស្ថាន និងធនធានធម្មជាតិរបស់បងប្អូនអ្នកស្ម័គ្រចិត្ត ពិសេសប្អូនៗ យុវជនកាកបាទក្រហមកម្ពុជា នាពេលនេះ ពិតជាមានសារសំខាន់ណាស់។ យើងរួមគ្នាការពារព្រៃឈើ រួមគ្នាដាំដើមឈើឡើងវិញ គឺពិតជាអាចជួយរួមចំណែកក្នុងការការពារភពផែនដីយើងពីការប្រែប្រួលអាកាសធាតុ ពិសេសគឺការឡើងកម្ដៅផែនដី។ លោកជំទាវបន្តថា ការដាំដើមឈើគឺដូចជា ការធ្វើផ្ទះដែរ ពេលយើងដាំកាន់តែច្រើនវានឹងផ្ដល់នៅជម្រកជាទីសុខសាន្តដល់យើង ព្រោះព្រៃឈើបានផ្ដល់ឱ្យយើងវិញនូវផលប្រយោជន៍ជាច្រើនដូចជា បរិស្ថានល្អ ខ្យល់បរិសុទ្ធ ទាក់ទាញទឹកភ្លៀង ការពារខ្យល់ព្យុះ ពិសេសជាងគេគឺ ព្រៃឈើបានស្រូបយកឧស្ម័នកាបូនិច ហើយធ្វើសំយោគជាមួយពន្លឺព្រះអាទិត្យ បញ្ចេញមកវិញនូវខ្យល់អុកស៊ីសែន ដែលមនុស្សគ្រប់រូបត្រូវការ មិនអាចខ្វះបានក្នុងការទ្រទ្រង់ជីវិត។ ហេតុនេះព្រៃឈើពិតជាមានសារសំខាន់ណាស់ មានព្រៃឈើ គឺមានអ្វីៗគ្រប់យ៉ាង។
សូមបញ្ជាក់ថាឧទ្យានសហស្សវត្សរ៍កាកបាទក្រហមកម្ពុជា ដែលស្ថិតលើទឹកដីដ៏បវរនៃខេត្តសៀមរាបអង្គរនេះ ជាមរតកដ៏ថ្លៃថ្លារបស់កាកបាទក្រហមកម្ពុជា ហើយមានអាយុកាល ២៥ឆ្នាំហើយ ដែលបានដាំដុះឡើងតាំងពីឆ្នាំ ១៩៩៩ មកម្ល៉េះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា មានទំហំជាង ៥ ហិកតា និងមានដើមឈើចំនួន ២,៤៦០ដើម៕
+11
93Kakada Thap, Morn Samnang និង 91 នាក់ផ្សេងទៀត