
ក្នុងជំនួបនេះដែរ ឯកឧត្តម ឯកអគ្គរាជទូត ក៏បានថ្លែងអំណរគុណ និងជម្រាបជូន ឯកឧត្តម អភិបាលខេត្ត អំពីការគ្រោងបើកស្ថានអគ្គកុងស៊ុលថៃប្រចាំខេត្តសៀមរាប នៅពាក់កណ្តាលឆ្នាំ២០២៤ខាងមុខនេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងជម្រុញគាំទ្រការអភិវឌ្ឍខេត្តសៀមរាបឲ្យកាន់តែល្អប្រសើរថែមទៀត។
ជាការឆ្លើយតប ឯកឧត្តម អភិបាលខេត្ត បានថ្លែងអំណរគុណ និងស្វាគមន៍ គាំទ្រយ៉ាងកក់ក្តៅចំពោះការគ្រោងបើកស្ថានអគ្គកុងស៊ុលថៃប្រចាំខេត្តសៀមរាប នៅពាក់កណ្តាលឆ្នាំ២០២៤ខាងមុខនេះ ដើម្បីរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាជំរុញការគាំទ្រដល់ការអភិវឌ្ឍប្រទេសទាំងពីរជាពិសេសខេត្តសៀមរាបឱ្យកាន់តែរីកចម្រើន៕