
លោកស្រី ម៉ននី រង្សី បានបញ្ជាក់ថា គោលបំណងក្នុងការរៀបចំព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទះWURKZ SPECIAL VOLLEYBALL CUP 4x4 នេះឡើង គឺជម្រុញដល់យុវជនកម្ពុជាឱ្យមានជំនាញផ្នែកបាល់ទះនេះកាន់តែល្អប្រសើរបន្ថែមទៀត។ លើសពីនេះទៅទៀតគឺជំរុញការលេងបាល់នេះឱ្យកាន់តែខ្លាំង និងមានការប្រកួតប្រជែងគ្នាជាងមុនៗទៅទៀត ។ ការប្រកួតទាំងនេះនឹងធ្វេីឱ្យយុវជនចូលរួមមានទំនាក់ទំនងទៅវិញទៅមកពិសេសរវាងខេត្តនិងខេត្តក្នុងតំបន់ប្រទេសជិតខាងផងដែរ ។ ម៉្យាងទៀតកីឡាបានធ្វើឲ្យយុវជនយើងបានចាកចេញឆ្ងាយពីគ្រឿងញៀន និង ធ្វើឲ្យមានកាយសម្បទាសុខភាពមាំមួនទៀតផង ។ លោកស្រីបានផ្តាំផ្ញើដល់យុវជនទាំងអស់ត្រូវនាំគ្នាលេងកីឡា ព្រោះការលេងកីឡា នាំឲ្យមនុស្សជាតិជួបជុំគ្នា ជាពិសេសកីឡាជួយពង្រឹងនូវសាមគ្គីភាពក្នុងសង្គមមនុស្សជាតិ។ កីឡាគ្រប់ប្រភេទ គឺជាការប្រកួត ប្រជែងដ៏ស្វិតស្វាញដើម្បីជ័យជម្នះ ប៉ុន្តែគ្រូកីឡាទាំងអស់ កីឡាករ កីឡាការិនី ជាទូតដែលនាំឲ្យគ្រប់គ្នា បានស្គាល់គ្នា បានជួបគ្នា បានស្រឡាញ់គ្នា ។ កីឡា គឺទីកន្លែងដែលធ្វើឲ្យយើងបានជួបគ្នា លើពិភពលោក ហើយក៏ជាទីសុខសន្តិភាពដែរ ។ កីឡានាំមកសន្តិភាព យើងមានសុខសន្តិភាព បានយើងលេងកីឡាបាន។
ជាលទ្ធផលនៃការប្រកួតបាល់ទះនេះ ក្លឹបបាល់ទះកងពលធំអន្តរាគមន៍លេខ៣ បានជ័យលេភីលេខ១ ក្លឹបបាល់ទះស្នងការខេត្តឧត្តរមានជ័យបានជ័យលេភីលេខ២ ក្លឹបបាល់ទះលោកតាឌីព្រះវិហារ បានជ័យលាភីលេខ៣ និងក្លឹបបាល់ទះវិទ្យាល័យសម្តេចឪ បានជ័យលេភីលេខ៤៕