
ក្នុងជំនួបនេះផងដែរ ឯកឧត្តម អគ្គកុងស៊ុល ក៏បានសម្ដែងនូវក្ដីរីករាយ និងអបអរសាទរចំពោះការឡើងកាន់តំណែងថ្មីរបស់ឯកឧត្តម អភិបាលខេត្ត ព្រមទាំងបានស្នើសុំរដ្ឋបាលខេត្តជួយបន្តគាំទ្រទៅលើសកម្មភាពការងារនានារបស់កុងស៊ុលសាធារណរដ្ឋកូរ៉េ ក្នុងទិសដៅដើម្បីជួយអភិវឌ្ឍខេត្តសៀមរាប និងជំរុញកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរឱ្យកាន់តែស៊ីជម្រៅថែមទៀត។
ជាការឆ្លើយតប ឯកឧត្តម អភិបាលខេត្ត បានថ្លែងអំណរគុណ និងបានឯកភាពគាំទ្រចំពោះសំណើរបស់ឯកឧត្តម អគ្គកុងស៊ុល ក្នុងការពង្រឹងនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការទៅវិញទៅមក និងសង្ឃឹមយ៉ាងមុតមាំថា ភាគីទាំងពីរនឹងធ្វើឱ្យមានការអភិវឌ្ឍរួមគ្នាកាន់តែប្រសើរ។ ក្នុងនោះផងដែរ ឯកឧត្តម អភិបាលខេត្ត ក៏បានជម្រាបជូននូវកម្មវិធីថ្នាក់ជាតិមួយចំនួនដែលនឹងត្រៀមរៀបចំក្នុងខេត្តសៀមរាបមានដូចជា ពិធីបុណ្យទន្លេ លើកទី៨ ឆ្នាំ២០២៤ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦-១៧ ខែមីនា ឆ្នាំ២០២៤ និងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅពាក់កណ្ដាលខែមេសា ឆ្នាំ២០២៤ ដើម្បីទាក់ទាញភ្ញៀវទេសចរ ជាពិសេសទេសចរអន្តរជាតិ និងបានស្នើ ឯកឧត្តម អគ្គកុងស៊ុល ជួយផ្សព្វផ្សាយដល់អ្នកទេសចរជនជាតិកូរ៉េ ឱ្យមកទស្សនា និងកំសាន្តនៅខេត្តសៀមរាប បានច្រើនកុះករ។
+8
143Chomnan Soun, Reach Ren និង 141 នាក់ផ្សេងទៀត