
បន្ទាប់ពីបានបានស្តាប់ការរាយការណ៍ និងផ្តល់យោបល់រួចមក អង្គប្រជុំរវាងអាជ្ញាធរទន្លេសាប និងរដ្ឋបាលខេត្ត ត្រូវបន្តកិច្ចសហការរវាងថ្នាក់ខេត្ត មន្ទីរ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីចុះធ្វើការពិនិត្យ ផ្ទៀងផ្ទាត់តាមដាន និងអធិការកិច្ចដែនព្រៃលិចទឹក និងព្រៃលិចទឹក ចែករំលែកទិន្នន័យព័ត៌មានរួម និងបច្ចេកទេស រវាងស្ថាប័នពាក់ព័ន្ធ ត្រូវធ្វេីការដាក់ផែនការ កម្មវិធីចុះអនុវត្តការងារតាមតំបន់ជាក់ស្តែង ក្នុងខេត្តសៀមរាប ទទួលបានការយល់ដឹងពីសកម្មភាព និងការងារស្នូលរបស់អាជ្ញាធរដែនដីក្នុងការចូលរួម អនុវត្តន៍ទប់ស្កាត់ និងការការពារតំបន់ព្រៃលិចទឹក ធនធានជលផល ជីវចម្រុះ និងប្រព័ន្ធអេកូឡូស៊ី ក្នុង ដែនសមត្ថកិច្ចរបស់ខេត្តសៀមរាប ព្រមទាំងឱ្យរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរជំនាញ ត្រូវទប់ស្កាត់បទល្មើសទន្ទ្រានដីព្រៃលិចទឹក ស្ថិតក្នុងភូមិសាស្ត្រ ស្រុកក្រឡាញ់ ស្រុកពួក ក្រុងសៀមរាប ស្រុកប្រាសាទបាគង ស្រុកសូទ្រនិគម និងស្រុកជីក្រែងខេត្តសៀមរាប៕