នៅព្រឹកថ្ងៃសុក្រ ១៣ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ លោក សំកុល សុចិត្រា អភិបាលរងខេត្តតំណាង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តបានចូលរួមទិវាពិភពលោកទឹក លើកទី៣១ ក្រោមប្រធានបទ “ជម្រុញការប្រើប្រាស់ទឹកដើម្បីសន្តិភាព និងភាពរីកចម្រើន” ដែលរៀបចំឡើងនៅសាលាបឋមសិក្សា ទៀ បាញ់ គម្រូ ស្រុកពួកខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីលោកស្រីអនុប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ ជាតំណាងឲ្យក្រសួង អភិវឌ្ឍន៍ជនបទ លោក លោកស្រី ជាតំណាងឲ្យ អង្គការអ៊ីសមីតវេសត៍ (លោកខាងលិចជួបខាងកើត) និងមូលនិធិទឹកសម្រាប់ស្ត្រី លោក លោកស្រី ជាប្រធានមន្ទីរ អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោក តំណាងឲ្យមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ លោក អភិបាលនៃគណៈអភិបាល ស្រុកពួក លោក លោកស្រីតំណាងឲ្យក្រុមប្រឹក្សាឃុំ ក្នុងស្រុកពួក មេភូមិ លោក លោកស្រី ជាតំណាងឲ្យអង្គការដៃគូរអភិវឌ្ឍន៍នានាក្នុងខេត្ត ដែលធ្វើការងារលើវិស័យផ្គត់ផ្គង់ទឹក និង អនាម័យជនបទ និងបងប្អូនប្រជាពលរដ្ឋ ព្រមទាំងសិស្សានុសិស្សសរុបប្រមាណ ៣៥០ នាក់ចូលរួម ។លោក សំកុល សុចិត្រា ក៏បានលើកឡើងពីការយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការ ជំរុញការអភិវឌ្ឍនានានៅតាមមូលដ្ឋាន សំដៅកាត់បន្ថយភាពក្រីក្រ នៅក្នុងប្រទេសកម្ពុជាស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ លោកបានបន្តថាការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទ គឺជាផ្នែកមួយយ៉ាងសំខាន់ដែលរដ្ឋបាលខេត្ត បាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ពោលគឺធ្វើយ៉ាងណាអោយការផ្គត់ផ្គង់សេវាផ្នែកនេះបានទៅដល់ដៃប្រជាពលរដ្ឋ និយាយជារួមគឺការសម្រចអោយបាននូវទស្សនៈវិស័យ “នៅឆ្នាំ ២០២៥ ប្រជាជនគ្រប់រូបនៅសហគមន៍ជនបទ ត្រូវមានការផ្គត់ផ្គង់ទឹកស្អាត និង អនាម័យគ្រប់គ្រាន់ព្រមទាំងរស់នៅក្នុង បរិស្ថានដែលមានអនាម័យប្រកបដោយនិរន្តរភាព” និងបានចែករម្លែកសារសំខាន់ៗមួយចំនួនដើម្បីជាព័ត៌មាន និងចំណេះដឹងក្នុងឱកាស នៃទិវាពិភពលោកទឹកនាពេលនេះ គឺជាការរំលឹកពីសារៈសំខាន់នៃទឹកសម្រាប់ភពផែនដីរបស់យើង និងប្រជាជនទាំងអស់នៅលើពិភពលោក។ ដូចនេះ យើងគួរចាត់វិធានការដើម្បីធានាការគ្រប់គ្រងប្រកបដោយនិរន្តរភាពនៃធនធានដ៏មានតម្លៃនេះ ដើម្បីឱ្យមនុស្សជំនាន់ក្រោយអាចទទួលបានទឹកស្អាត និងសុវត្ថិភាព។ ក្នុងនោះផងដែរក៏បានលើកពីការសន្សំសំចៃនៃការប្រើប្រាស់ទឹកផងដែរ ។ក្នុងនាមរដ្ឋបាលខេត្តសៀមរាប សូមកោតសរសើរ និងសូមវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប ក្នុងរៀបចំទិវាទឹកពិភពលោក ដ៏មានសារៈសំខាន់ក្នុងថ្ងៃនេះ ហើយខ្ញុំក៏សូមថ្លែងអំណរគុណផងដែរ ចំពោះ អង្គការអ៊ីសមីតវេសត៍ (លោកខាងលិចជួបខាងកើត) ក្រោមមូលនិធិទឹកសម្រាប់ស្រ្តី ដែលបានផ្តល់នូវការគាំទ្រឧបត្ថម្ភសម្រាប់ការរៀបចំកម្មវិធីក្នុងថ្ងៃនេះ។
អបអរសាទរទិវាពិភពលោកទឹក លើកទី៣១ ក្រោមប្រធានបទ “ជំរុញការប្រើប្រាស់ទឹកដើម្បីសន្តិភាព និងភាពរីកចម្រើន”
- 107
- ដោយ vannak
អត្ថបទទាក់ទង
-
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមនកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសខួប ១៩ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍ ០៧ មករា ២០០៦-០៧ មករា ២០២៥
- 107
- ដោយ vannak
-
អបអរសាទ ខួបលើកទី៤៦ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា ១៩៧៩ – ៧ មករា ២០២៥
- 107
- ដោយ vannak
-
ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ លោកជំទាវ តៅ តឿន ទៀ បាញ់ ក្នុងពិធីចម្រេីនជន្មាយុគម្រប់ ៦៩ ឈានចូល ៧០ឆ្នាំ
- 107
- ដោយ vannak
-
ពិធីបិទការប្រកួតបាល់ទាត់ពានរង្វាន់ ៧ មករា ឆ្នាំ២០២៥ នៅអនុវិទ្យាល័យ ហ៊ុន សែន រលួស
- 107
- ដោយ vannak
-
ទីស្នាក់ការផ្តល់លិខិតឆ្លងដែនប្រចាំខេត្តសៀមរាបត្រូវបានសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ
- 107
- ដោយ vannak
-
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃចេញសេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដំណើរការ ទីស្នាក់ការផ្តល់លិខិតឆ្លងដែន នៅខេត្តសៀមរាប
- 107
- ដោយ vannak
-
ពិធីចែកកង់ សម្លៀកបំពាក់ ស្បែកជើង និងសម្ភារសិក្សាដល់កុមារក្នុងគម្រោងកិច្ចអន្តរាគមន៍ស្នូល នៅក្នុងស្រុកសូទ្រនិគម
- 107
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ ព្រមទាំងក្រុមគ្រួសារ
- 107
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ
- 107
- ដោយ vannak
-
ទិដ្ឋភាពភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋប្រមាណ ៣៣៣ ៦៦០នាក់ ចូលរួម និងរីករាយក្នុងបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២៥ នៅសៀមរាប-អង្គរ
- 107
- ដោយ vannak