
លោក ស៊ាន ជំនោរ ជាតំណាងក្រុមហ៊ុន បានថ្លែងថាធុងសំរាមបរិស្ថានចំនួន ៥០ធុងនេះ ត្រូវយកមកប្រគល់ជូនរដ្ឋបាលខេត្ត ដើម្បីប្រើប្រាស់តាមតម្រូវការ ក៏ដូចជាចូលរួមលើកកម្ពស់បរិស្ថានសោភ័ណភាពក្នុងក្រុងសៀមរាបបន្ថែមទៀត។
លោក ស៊ុន ចំណាន នាយករងរដ្ឋបាល ការផ្តល់ធុងសំរាមបរិស្ថានចំនួន ៥០ធុងនេះ ជាផ្នែកមួយក្នុងការរួមចំណែកសំអាតអនាម័យបរិស្ថានបានមួយកម្រិតទៀត ប៉ុន្តែយេីងក៏ត្រូវចូលរួមក្នុងការវេចខ្ចប់ និងទុកដាក់ឱ្យបានត្រឹមត្រូវដែរ។ ទន្ទឹមនឹងនេះ លោក នាយករងរដ្ឋបាលក៏បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន Angkor Wildlife & Aquarium តែងតែចូលរួមគាំទ្រគ្រប់សកម្មភាពរបស់រដ្ឋបាលខេត្តសៀមរាប៕