
ឯកឧត្តម ប្រាក់ អង្គារ៉ា អគ្គនាយកនៃនាយកដ្ឋានលំនៅឋាន បានថ្លែងក្នុងសិក្ខាសាលាផងដែរថា «ការសាងសង់លំនៅឋានតំលៃសមរម្យដែលបានគិតគូដល់ប្រជាជនដែលមានចំណូលទាបនិងមធ្យម ជាពិសេសលំនៅឋាននេះលំអរដោយធម្មជាតិបៃតង ព្រមទាំងមានរបៀបរៀបរយនិងនិរន្តភាព ប្រែក្លាយជាតំបន់ទេសចរណ៍រឺជាទីប្រជុំជនដែលអាចប្រកបអាជីវកម្មបាននិងបង្កើតការងារសំរាប់ប្រជាជនដែលមានចំណូលទាបនិងមធ្យម ដែលអាចជួយដល់ជីវភាពរស់នៅអោយបានល្អប្រសើ ប្រកបដោយសុភមង្គល និងសេចក្ដីថ្លៃថ្នូរ ហើយក៏ជាការចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៏ប្រទេសជាតិ និងកាត់បន្ថយភាពក្រីក្រ។ ក្នុងនោះដែរក៏មានការចូលរួមពីសំណាក់មន្ទីដែនដី ទូទាំងប្រទេស អង្គភាពពាក់ពន្ធ័ អ្នកវិនិយោគជាតិនិងអន្តរជាតិ រួមជាមួយនិងស្ថាប័នធនាគារផងដែរ»។
សូមបញ្ជាក់ផងដែរថាក្រុមហ៊ុនAgent 21 Global និងសហការជាមួយក្រសួងរៀបចំដែនដី នគររូបនីយកម្មនិងសំណង់ដើម្បីរៀបចំសិក្ខាសាលាការសាងសង់លំនៅឋានតំលៃសមរម្យសំរាប់មន្រ្តីរាជការ នៅទូទាំងប្រទេសដើម្បីធ្វើយ៉ាងណាអោយមន្រ្តីរាជការដែលមានប្រាក់បៀវត្យកំរិតទាបនិងមធ្យមអាចទទួលបានលំនៅឋានសមរម្យផងដែរ៕