
ឯកឧត្តមទាំងពីរក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនៃមន្ទីរ អង្គភាព ស្ថាប័នពាក់ពន្ធជុំវិញខេត្តទាំងអស់ ដែលបានរក្សានូវប្រពៃណីសាសនា ស្នាដៃដែលជាសមិទ្ធិផលនានា ជាសំខាន់បានជួយឧបត្ថម្ភគាំទ្រលើការងារសង្គម ដើម្បីរួមគ្នាអភិវឌ្ឍប្រទេសជាតិឱ្យមានភាពរីកចម្រើនកាន់តែល្អប្រសើរថែមទៀតទៅថ្ងៃអនាគត។ ឯកឧត្តម ក៏បានស្នើឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និង អាជ្ញាធរពាក់ព័ន្ធក្នុងខេត្តក៏ដូចវិស័យឯកជន ត្រូវបន្តពង្រឹងអនុវត្តន៍ការងារ សន្តិសុខសណ្តាប់ធ្នាប់សង្គមឲ្យបានល្អ នៅក្នុងឱកាសដែលប្រជាពលរដ្ឋយើង ទទួលអំណរសាទរ សប្បាយរីករាយ ក្នុងបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលនឹងជិតចូលមកដល់នាពេលខាងមុខនេះ។