
មានប្រសាសន៍នាឱកាសនោះ លោកជំទាវអនុប្រធាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រីអាណា ដែលតែងតែបានបរិច្ចាគទ្រព្យធនផ្ទាល់ខ្លួនជួយដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដើម្បីរួមចំណែកជួយសម្រាលទុក្ខលំបាកបងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះនៅក្នុងសហគមន៍ ដែលនេះជាកាយវិការដ៏សប្បុរស ក្នុងការចែករំលែកដ៏ប្រសើរថ្លៃថ្លាមិនអាចកាត់ថ្លៃបាន។ លោកជំទាវបន្តថា សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នឹងប្រើប្រាស់អំណោយទាំងនេះ ឱ្យចំគោលដៅមនុស្សធម៌ស្របតាមគោលការណ៍គ្រឹះទាំង៧របស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម៕