នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយអំពី ស្ត្រី និងការអភិវឌ្ឍបៃតងលេីវិស័យទេសចរណ៍ នៅសាលប្រជុំរដ្ឋបាលខេត្តសៀរាប ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ព្រមទាំងមានការចូលរួមពីបណ្តាមន្ទីរ អង្គភាពក្នុងខេត្ត និងបុគ្គលិកបម្រេីការងារនៅក្នុងវិស័យទេសចរណ៍ប្រមាណ ១ ២០នាក់។ ការរៀបចំសិក្ខានេះដែរ ក្នុងបំណងជំរុញលើកទឹកចិត្តនិងតម្រង់ទិសដល់ស្ត្រីក្នុងវិស័យទេសចរណ៍ឱ្យបន្តពង្រឹងសមត្ថភាព ក្នុងប្រតិបត្តិសកម្មភាពទេសចរណ៍ ទាំងបដិសណ្ឋារកិច្ចនិងថែរក្សោសោភ័ណភាពនិងភាពបៃតង ក្នុងទីក្រុងតាមរយៈការចូលរួមកាត់បន្ថយកាកសំណល់នៃផលប៉ះពាល់ថង់ប្លាស្ទិកដើម្បីឲ្យទីក្រុងស្អាត ទីក្រុងមានបរិស្ថាន អនាម័យសណ្តាប់ធ្នាប់ល្អផ្តល់ភាពកក់ក្តៅដល់មជ្ឈដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋក្នុងទីក្រុងនិងភ្ញៀវទេសចរនានា។ លោក ង៉ូវ សេងកាក់ មានប្រសាសន៍ថា៖វិស័យទេសចរណ៍នៅខេត្តសៀមរាប ស្ត្រីបានចូលរួមលើការអភិវឌ្ឍជំនាញនិងមានសមត្ថភាពផ្នែកវិស័យទេសចរណ៍ដូចជាបុរសដែរទាំងសមត្ថភាពនិងឱកាសស្មើៗគ្នា លើសពីនេះក្រុមការងារនៃមន្ទីរទេសចរណ៍ខេត្តក៏បានចូលរួមសម្របសម្រួលជាមួយក្រសួងកិច្ចការនារី ដើម្បីលើកកម្ពស់ស្ត្រីនិងពង្រឹងភាពអង់អាចដល់ស្ត្រីនៅតាមសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក និងសហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិខ្នារពោធិផងដែរ។ លោកអភិបាលរងខេត្តក៏បានជំរុញដល់មន្ទីរទេសចរណ៍ ត្រូវចងក្រងបង្កើតបណ្តាញស្ត្រីនិងជនបង្គោលតាមគោលដៅនៅគ្រប់ផ្នែកនៃវិស័យទេសចរណ៍សម្រាប់ជាភ្នាក់ងារផ្សព្វផ្សាយបន្តនិងប្រមូលធាតុចូលដើម្បីងាយស្រួលគ្រប់គ្រង ឆ្លើយតប ដោះស្រាយទាន់ពេលវេលាពាក់ព័ន្ឋទៅនឹងបញ្ហាអាជីវកម្មនានារបស់ពួកគាត់។លោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍មានប្រសាសន៍ថា៖ស្ត្រីនៅក្នុងសង្គមសព្វថ្ងៃគឺមានសមត្ថភាព ចំណេះដឹង និងប្រាជ្ញា ស្មារតី មិនចាញ់បុរសនោះទេ ប្រៀបចាញ់តែកម្លាំងកាយប៉ុណ្ណោះ ខណៈដែលស្ត្រីក៏មានប្រៀបឈ្នះដែលបុរសមិនអាចធ្វើបានគឺពរផ្ទៃរយៈពេល៩ខែ១០ថ្ងៃ។លោកជំទាវ បន្តថា៖សិក្ខាសាលាផ្សព្វផ្សាយស្តីពី ស្ត្រីនិងការអភិវឌ្ឍបៃតងក្នុងវិស័យទេសចរណ៍គឺដើម្បីរំលេចពីសារៈសំខាន់របស់ស្ត្រីក្នុងវិស័យមួយនេះ តាមរយៈសកម្មភាពនាំឱ្យទីក្រុងស្អាត បរិស្ថាន អនាម័យល្អ ព្រោះថា ការអភិវឌ្ឍបៃតងក្នុងវិស័យទេសចរណ៍សំដៅដល់ការចូលរួមថែរក្សាសោភណ្ឌភាព បរិស្ថានអនាម័យ សណ្តាប់ធ្នាប់ទីក្រុងរបស់យើងឱ្យមានភាពស្រស់ត្រកាល ប្រកបដោយផាសុកភាព ចូលរួមការដាំដើមឈើលើកកម្ពស់គុណភាពបរិស្ថាន កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក វិចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ ចូលរួមអនុវត្តគោលការណ៍៣គឺកាត់បន្ថយប្រើប្លាស្ទិក ប្រើប្រាស់ឡើងវិញ កែច្នៃឡើងវិញ និងចូលរួមលើកកម្ពស់ការប្រើប្រាស់ផលិតផលក្នុងស្រុក រួមគ្នាសន្សំសំចៃការប្រើប្រាស់ភ្លើងនិងទឹក និងរួមគ្នាគោរពច្បាប់ដើម្បីសណ្តាប់ធ្នាប់ល្អ។ ក្នុងបទបង្ហាញរបស់លោក ពៅ វ៉ារ៉ូ អគ្គនាយករងរដ្ឋបាលនិងហិរញ្ញវត្ថុក្រសួងទេសចរណ៍ ថា៖ក្នុងមួយឆ្នាំពិភពលោកផលិតប្លាស្ទិកចំនួន៤០០លានតោន មនុស្សម្នាក់ជាទូទៅក្នុងមួយឆ្នាំប្រើថង់ប្លាស្ទិកប្រហែល៣០០ថង់។យើងអាចកាត់បន្ថយសំណល់ផ្លាស្ទិកតាមរយៈការប្រើប្រាស់ឡើងវិញនិងការចែច្នៃឡើងវិញដូចជាដបឬកែវក្រដាស ដបអាលុយមីញ៉ូម គ្រឿងអេឡិកត្រូនិកចាស់ៗ សុទ្ឋតែអាចកែច្នៃឬជួសជុលប្រើវិញបាន៕
សិក្ខាសាលាផ្សព្វផ្សាយអំពី ស្ត្រី និងការអភិវឌ្ឍបៃតងលេីវិស័យទេសចរណ៍
- 85
- ដោយ vannak
អត្ថបទទាក់ទង
-
ពិធីជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនដល់ប្រជាជនងាយរងគ្រោះបំផុតចំនួន ១.៤០៩គ្រួសារ រស់នៅក្រុងរុនតាឯកតេជោសែន
- 85
- ដោយ vannak
-
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ ឆ្នាំ២០២៤ គោលដៅទី១០ នៅស្រុកសូទ្រនិគម
- 85
- ដោយ vannak
-
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ គោលដៅទី៩ នៅស្រុកជីក្រែង
- 85
- ដោយ vannak
-
កិច្ចប្រជុំត្រីភាគីរវាងកម្ពុជា-ឡាវ និងវៀតណាម ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការ បង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់ ដែលឈានទៅដល់បទល្មើសជួញដូរមនុស្ស
- 85
- ដោយ vannak
-
ពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣
- 85
- ដោយ vannak
-
ក្រុមការងារគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូថ្នាក់ជាតិ និងថ្នាក់ខេត្តចុះវាយតម្លៃទៅលើអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ នៅវិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេសពួក
- 85
- ដោយ vannak
-
សិក្ខាសាលាឆ្លុះបញ្ចាំប្រចាំឆ្នាំ នៃការលើកកម្ពស់ការអនុវត្ត ទឹកស្អាត និងអនាម័យល្អបំផុត នៅតាមសហគមន៍ និងសាលារៀន
- 85
- ដោយ vannak
-
ពិធីបង្ហេីរខ្លែងឯកខ្មែរសាកល្បងលេីកទី១ របស់មន្ទីរ អង្គភាព ក្រុង ស្រុក ដេីម្បីត្រៀមប្រកួតនៅថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤
- 85
- ដោយ vannak
-
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ គោលដៅទី៨ នៅស្រុកអង្គរធំ
- 85
- ដោយ vannak
-
កិច្ចប្រជុំស្តីពីការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ជូនភ្ញៀវទេសចរមកប្រទេសកម្ពុជា
- 85
- ដោយ vannak