រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងរដ្ឋបាលខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា និងក្រុង Sichuan Tianfu New Area នៃសាធារណរដ្ឋប្រជាមានិចិន

  • 66
  • ដោយ vannak

នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ លោក យុន លីនណេ អភិបាលខេត្តសៀមរាបស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម ចូវ ស៊ានយី (Zhou Xianyi ) លេខាធិការគណៈកម្មាធិការបក្សកុម្មុយនីស្តចិន ទទួលបន្ទុកក្រុង Sichuan Tianfu New Area នៃសាធារណរដ្ឋប្រជាមានិចិនចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅសាលាខេត្តសៀមរាប។ ឯកឧត្តម ចូវ ស៊ានយី (Zhou Xianyi ) បានថ្លែងអំណរគុណចំពោះ ឯកឧត្តមអភិបាលខេត្តស្តីទី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូប ឯកឧត្តម និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តមប្រធានប្រតិភូ ក៏បានគោរពជម្រាបជូន ឯកឧត្តម អភិបាលខេត្តស្តីទី ផងដែរថា ប្រទេសចិន និងកម្ពុជា គឺជាមិត្តដ៏ជិតស្និទ្ធ ស្មោះត្រង់ និងជាមិត្តដែកថែប។ ប្រទេសកម្ពុជាមានសម្រស់ស្រស់ត្រកាល មានសកក្តានុពលលើវិស័យកសិកម្ម ទេសចរណ៍។ លោក អភិបាលខេត្តស្តីទី បានសម្តែងនូវការស្វាគមន៍ចំពោះឯកឧត្តម ចូវ ស៊ានយី (Zhou Xianyi ) និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅខេត្តសៀមរាប ព្រមទាំងបានថ្លែងអំណរគុណ និង វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អរវាងខេត្តសៀមរាប និងខេត្តស៊ីឈួន។ បន្ថែមលើនេះ លោក បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់ និងផ្លូវ (BRI) ដែលបានរួមចំណែកផ្តល់លទ្ធភាពដល់កម្ពុជាក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវ ស្ពាន ព្រលានយន្តហោះ ជាក់ស្តែងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ជាដើមដែលបានរួមចំណែកដល់ កំណើនសេដ្ឋកិច្ចប្រជាជនខេត្តសៀមរាប និងទ្រទ្រង់ដល់វិស័យទេសចរណ៍។ លោក បានបញ្ជាក់ទៅកាន់គណៈប្រតិភូថា ខេត្តសៀមរាប មានវិស័យចំនួន ០៣សំខាន់ គឺវិស័យទេសចរណ៍ កសិកម្ម និងវិស័យវប្បធម៌ ដោយសារតែខេត្តសៀមរាប គឺជាអតីតរាជធានីនសប្រទេសកម្ពុជាកាលពីសម័យជាង៥០០ឆ្នាំមុនឯកឧត្តម អភិបាលខេត្តស្តីទី និង និងឯកឧត្តម ចូវ ស៊ានយី (Zhou Xianyi ) បានឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការដែលមានស្រាប់លើវិស័យទេសចរណ៍ អប់រំ ពាណិជ្ជកម្ម វប្បធម៌ និងវិស័យផ្សេងៗទៀត និងពង្រីកកិច្ចសហប្រតិបត្តិការថ្មីៗទៀត។ លោក អភិបាលខេត្តស្តីទី ក៏បានជូនពរ ឯកឧត្តម ចូវ ស៊ានយី(Zhou Xianyi ) លេខាធិការគណៈកម្មាធិការបក្សកុម្មុយនីស្តចិនទទួលបន្ទុកក្រុង Sichuan Tianfu New Area នៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូឱ្យទទួលបានជោគជ័យក្នុងដំណើរបំពេញទស្សនកិច្ចខេត្តសៀមរាប និងធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុខសុវត្ថិភាព៕

អត្ថបទទាក់ទង