នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ លោក យុន លីនណេ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានចូលរួមកិច្ចប្រជុំអន្តរក្រសួងជាមួយតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដឹកនាំដោយឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ អង្គប្រជុំបានពិភាក្សាអំពីទិដ្ឋភាពត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦ ដែលកម្ពុជាបានដាក់បេក្ខភាពធ្វើជាម្ចាស់ផ្ទះ និងបានពិចារណាទៅលើការបង្កើតគណៈកម្មការជាតិរៀបចំ និងអនុគណៈកម្មការ។ ជាមួយគ្នានេះបញ្ហាហិរញ្ញវត្ថុ ភស្តុភារ និងធនធានមនុស្ស ក៏ត្រូវបានលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំ ផងដែរ។
