នាចុងសប្តាហ៍ព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ បានបើកការប្រកួតវាយសី លក្ខណៈមិត្តភាពនិងមនុស្សធម៌ ដើមី្បប្រមូលមូលនិធិ ទ្រទ្រង់ដល់កុមារកំព្រា ដែលបានប្រកួតទៅរយៈពេលពេញមួយថ្ងៃ ដែលរៀបចំឡើងដោយសមាគមន៍កីឡាករវាយសីខេត្តសៀមរាប ក្រោមវត្តមានរបស់លោក សុខ ថុល អភិបាលរងខេត្ត តំណាង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម ផាន់ វណ្ណរ័ត្ន ដោយមានការចូលរួមពីសំណាក់លោក លោកស្រីជាគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព រួមទាំងកីឡាករ កីឡាការិនី ផងដែរ ។ តាមការបញ្ជាក់របស់គណៈកម្មការនៃការប្រកួតវាយសី បានបញ្ជាក់ថាការប្រកួតលក្ខណៈមិត្តភាពនិងមនុស្សធម៌ បានធ្វើការចែកជាពូល A+A និង B+B ដែលមានកីឡាករកីឡាការិនី សរុប ៨៤នាក់ ។ ក្នុងនោះពូលA+A មានកីឡាករ ៣២នាក់ ចែកជា ១៦ក្រុម ក្នុងមួយក្រុម ២នាក់ ហើយប្រកួតជម្រុះយក លេខ១ ,លេខ២ និងលេខ៣ ។ ចំពោះពូល B+B មានកីឡាករ ៥២នាក់ ចែកជា ៣២ក្រុម ហើយប្រកួតជម្រុះយក លេខ១ ,លេខ២ និងលេខ៣ ។ ឆ្លងតាមការប្រកួតរយៈពេលពេញមួយថ្ងៃ បានរកឃើញក្រុមកីឡាករឆ្នើម ទាំងពូលA និង ពូល B ចំណាត់ថ្នាក់លេខ១ ,លេខ២ និងលេខ៣ ។ ថ្លែងក្នុងឱកាសនោះ លោក សុខ ថុល បានបញ្ជាក់ថា ការប្រកួតកីឡាវាយសីនាពេលនេះ គឺជាឱកាសសម្រាប់កីឡាករ កីឡាការិនី បង្ហាញពីសមត្ថភាពបច្ចេកទេសនិងជាការបង្កើន ចំណងមិត្តភាព សាមគ្គីភាព សហប្រតិបត្តិការលើគ្រប់ផ្នែកផងដែរ ហើយកីឡាវាយសី ក៏ដូចជាកីឡាប្រភេទផ្សេងៗទៀតដែរ បានផ្តល់អត្ថប្រយោជន៍ និងមានសារៈសំខាន់ណាស់សម្រាប់ជួយឱ្យសុខភាពកាយសម្បទារឹងមាំ ជួយយើងក្នុងការពង្រឹងនិងអភិវឌ្ឍសមត្ថភាពក្នុងការលេងកីឡាផ្សេងៗទៀត ស្របជាមួយនូវការដាក់ចេញ នូវយុទ្ធនាការចលនាជាតិរបស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងអប់រំ គឺប្រជាជនម្នាក់លេងកីឡាមួយប្រភេទ យ៉ាងតិចប្រចាំជីវិត។ ក្នុងគោលបំណង ឲ្យប្រជាជនចូលរួមលេងកីឡា ដើម្បីទទួលបានសុខភាពល្អ និងសុខុមាលភាពទាំងផ្លូវកាយនិងផ្លូវចិត្ត បានល្អប្រសើរ ព្រមទាំងបានស្គាល់អំពីគុណតម្លៃ នៃការលេងកីឡា ជាពិសេស បង្កើនទំនាក់ទំនងជិតស្និទ្ឋប្រកបដោយមិត្តភាព ភាតរភាព ពុំមានការរើសអើងអ្វីឡើយ។ លោក សុខ ថុល បានជម្រុញ ឲ្យអ្នកចូលចិត្តវិស័យកីឡា ជាពិសេសយុវវ័យ ងាកមកលេងកីឡាឲ្យបានគ្រប់ៗគ្នា ដើម្បីសុខភាព សំដៅកាត់បន្ថយប្រើពេលវេលាឥតប្រយោជន៍ និង ត្រូវនាំគ្នាជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងល្បែង អំពើអបាយមុខផ្សេងៗ ដែលនាំឲ្យប៉ះពាល់ដល់គ្រួសារនិងសង្គមជាតិ ។ លោកបន្តទៀតថា វិស័យកីឡា គឺជាចលករមួយដ៏សំខាន់ ក្នុងការចូលរួមទាក់ទាញភ្ញៀវទេសចរណ៍ និង បង្កើននូវការទំនាក់ទំនងល្អ ពីតំបន់មួយទៅតំបន់មួយ ដែលជាស្ពានមេត្រីភាព ក្នុងការចងសម្ព័ន្ធភាពជាតិ និង អន្តរជាតិទៀតផង ។ កីឡាធ្វើឲ្យសារពាង្គកាយមនុស្សយើងគ្រប់គ្នារឹងមាំ មានសុខភាពល្អ ប្រាជ្ញាឆ្លាតវៃ ព្រមទាំងបាន ធ្វើការផ្តាំផ្ញើ ដល់កីឡាករ កីឡាការិនី ទាំងអ្នកទទួលជ័យលាភី និង អ្នកមិនទទួលបាន ក៏ត្រូវបង្កើននូវការហ្វឹកហ្វាត់បន្តទៀត ទាំងអ្នកទទួលជ័យលាភី និង អ្នកមិនទទួល ដើមី្បបង្កើនសមត្ថភាព បច្ចេកទេសរបស់ខ្លួន ដើមី្បត្រៀមលក្ខណៈក្នុងការប្រកួតនៅពេលក្រោយៗទៀតផងដែរ ៕
ការប្រកួតវាយសី លក្ខណៈមិត្តភាព និងមនុស្សធម៌នៅក្លឹបកីឡាវាយសីខេត្តសៀមរាប
- 48
- ដោយ vannak
អត្ថបទទាក់ទង
-
ក្រុមការងារអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ ចុះសិក្សាស្រាវជ្រាវ និងវាយតម្លៃការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលឃុំ សង្កាត់ ក្នុងខេត្តសៀមរាប
- 48
- ដោយ vannak
-
ពិធីគម្រប់ខួប ២០ឆ្នាំ(២០០៤.២០២៤) នៃការអនុវត្តគម្រោងអង្គការ DAIL COMMUNITY កម្ពុជា
- 48
- ដោយ vannak
-
សៀមរាបផ្ទះខ្ញុំ SiemReapMyHome Siemreap cambodia
- 48
- ដោយ vannak
-
កិច្ចប្រជុំ ត្រួតពិនិត្យ និងពិភាក្សាការងារ ពាក់ព័ន្ធនឹងការធ្វើជំរឿនសត្វស្វានៅតាមទីសាធារណៈ និងពិនិត្យការអនុវត្តតាមបណ្ដាកសិដ្ឋានចិញ្ចឹម
- 48
- ដោយ vannak
-
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា២ខ្នង ១២បន្ទប់ និងបន្ទប់ទឹក១ខ្នង៤បន្ទប់ នៅសាលាបឋមសិក្សាតាប៉ាង និងសាលាបឋមសិក្សាគោកតាចាន់
- 48
- ដោយ vannak
-
ជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ជាមួយប្រតិភូស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា
- 48
- ដោយ vannak
-
ពិធីតាំងពិព័រណ៍រូបភាព “Beautiful Cambodia, Beautiful China”
- 48
- ដោយ vannak
-
ជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូមជ្ឈមណ្ឌលទំនាក់ទំនងអន្តរជាតិចិន សម្រាប់ទ្វីបអឺរ៉ុប និងអាស៊ី (CICG Center for Europe and Asia) នៃសាធារណរដ្ឋប្រជាមានិតចិន
- 48
- ដោយ vannak
-
ដំណឹងពិសេសសម្រាប់បងប្អូនអ្នកខេត្តសៀមរាប ដើម្បីចូលរួមការពារ លើកស្ទួយតម្លៃអក្សរសិល្ប៍ខ្មែរ និងចង់ឱ្យយុវជនខ្មែរយើងស្វែងយល់ ស្គាល់កាន់តែច្បាស់នូវអក្សរសិល្ប៍ ផ្សារហេរីថេក វ៉ក នឹងសហការរៀបចំការសម្តែងទស្សនីយភាពទម្រង់សិល្បៈល្ខោននិយាយ រឿង ‘’ផ្កាស្រពោន‘’ សម្ដែងជូនដោយសិល្បករ សិល្បការិនី មន្ទីរវប្បធម៌ខេត្តសៀមរាប រួមសហការជាមួយនាយកដ្ឋានសិល្បៈទស្សនីយភាព និងសិល្បករមហាជនខេត្តសៀមរាប មកជូនបងប្អូនទស្សនិកជន បានទស្សនា ដោយឥតគិតថ្លៃ !
- 48
- ដោយ vannak
-
អបអរសាទរ ខួបលើកទី ២៤ (៨ កញ្ញា ២០០០ – ៨ កញ្ញា ២០២៤) ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ « អក្ខរកម្មជាមូលដ្ឋានគ្រឹះនៃចំណេះដឹង បំណិន និងនវានុវត្តន៍ »
- 48
- ដោយ vannak