នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤នេះ លេខាធិការដ្ឋាន គណៈកម្មាធិការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សខេត្តសៀមរាបបានរៀបចំកិច្ចប្រជុំប្រចាំខែឧសភា ឆ្នាំ២០២៤របស់ខ្លួន ក្រោមកិច្ចដឹកនាំរបស់លោកស្រី ម៉ននី រងី្ស អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សខេត្តសៀមរាប ដោយមានការ អញ្ជើញចូលរួមពីសំណាក់អស់លោក លោកស្រី ជាសមាជិកសមាជិកាលេខាធិការដ្ឋាន គណៈកម្មាធិការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សខេត្ត កម្លាំងសមត្ថកិិច្ច រដ្ឋបាលក្រុង ស្រុក តំណាងអង្គការដៃគូរ សរុបចំនួន ១១៥នាក់។ យោងតាមរបាយការណ៍របស់លេខាធិការដ្ឋាន គណៈកម្មាធិការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សខេត្ត ប្រចាំខែឧសភា បានបញ្ជាក់ថា ករណីអំពើហិង្សាក្នុងគ្រួសារ ករណីរំលោភបំពានខាងផ្លូវភេទ ការងារផ្សព្វផ្សាយស្តីអំពីច្បាប់ ស្តីពីការបង្រ្កាប់ អំពើជួញដូរមនុស្ស អំពើធ្វេីអាជីវកម្មផ្លូវភេទ ព្រមទាំងបានផ្សព្វផ្សាយតាមរយៈ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព នៅតាមបណ្តាភូមិ ឃុំសង្កាត់ ក្រុង ស្រុក បានចំនួន៣៧៤ល់ក មានអ្នកចូលរួម ២៨ពាន់២៧៧នាក់ ស្រី១៧ពាន់៥៤២នាក់ និងតាមវេទិកាសាធារណៈ ចំនួន ២២៣លើក អ្នកចូលរួម ៦ពាន់២៨០នាក់ ស្រី ៣ពាន់៩២៨នាក់ ។ ការធ្វើបច្ចុប្បន្នភាពលើចំណាកស្រុកទៅក្រៅប្រទេស និងចំណូលស្រុកត្រឡប់មកពីធ្វើការងារនៅ បរទេសវិញផងដែរ។ លោកស្រី ម៉ននី រងី្ស ក៏បានធ្វើការឯកភាពទៅលើរបាយការណ៍ប្រចាំខែឧសភា និងបានវាយតម្លៃខ្ពស់ទៅលើលទ្ធផលការងាររបស់លេខាធិការដ្ឋានគណៈកម្មាធិការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សខេត្ត អនុវត្ត បានប្រចាំខែនេះ។ លោកស្រីក៏បានបន្តទៀតថា លទ្ធផលដែលយើងទទួលបានមកនេះ ដោយមានកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ និងមន្ទីរ អង្គភាពពាក់ព័ទ្ធ សំខាន់បណ្តាអង្គការដៃគូដែលបានចូលរួមកិច្ចសហប្រតិបត្តិការគ្នាបានល្អ ជាមួយអាជ្ញាធរ មូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក្នុងការទប់ស្កាត់នូវរាល់បទល្មើសជួញដូរមនុស្ស និង ផ្លូវភេទ សំខាន់លើការដកហូរកុមារធ្វើការប្រើប្រាស់កម្លាំងពលកម្ម នៅក្នុងសិប្បកម្មផលិតឥដ្ឋជាដើម។ លោកស្រី ម៉ននី រងី្ស ក៏បានលើកឡើងនូវផែនការយុទ្ធសាស្ត្រជាតិ ស្តីពី ការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០២៤.២០២៨ ដោយផ្តោតសំខាន់ទៅលើ ការពង្រឹងកិច្ចសហប្រតិបត្តិការ កសាង និងអនុវត្តច្បាប់ គោលនយោបាយ និង បទដ្ឋានគតិយុត្តនានា និង ការលើកកម្ពស់ ការបង្កាទប់ស្កាត់រាល់ទម្រង់ នៃអំពើជួញដូមនុស្ស និង ការរំលោភបំពានផ្លូវភេទលើកុមារ ។ ម៉្យាងទៀតក៏ត្រូវ ពង្រឹងប្រព័ន្ធយុទ្តិធម៌ ព្រហ្មទណ្ឌ ដើមី្បឆ្លើយតបទៅនឹង អំពើជួញដូរមនុស្ស និង អំពើធ្វើអាជីវកម្មផ្លូវភេទ និង ត្រូវបង្កើនកិច្ចការពារជនរងគ្រោះ និងងាយរងគ្រោះ ជាពិសេសស្ត្រី និង កុមារ ព្រមទាំងធ្វើការតាមដាន ត្រួតពិនិត្យ និង វាយតម្លៃ ផងដែរ ។ លោកស្រីក៏បានធ្វើការក្រើនរំលឹកដល់ រដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាព និង អង្គការដៃគូរ ត្រូវធ្វើរបាយការណ៍ ប្រចាំខែ ឲ្យបានទៀងទាត់ ផ្ញើមកលេខាធិការដ្ឋាន ដើមី្បធ្វើការបូកសរុប និងវាយតម្លៃការងារ អនុវត្តបានក្នុងខែ ព្រមរបសបនៃកិច្ចប្រជុំរបស់លេខាធិការដ្ឋានទៅតាមប្រតិទិនដែលបានកំណត់ផងដែរ ។ ក្នុងនោះក៏បានជំរុញឱ្យគ្រប់ស្ថាប័ន និង អង្គការដៃគូទាំងអស់ បន្តយកចិត្តទុកដាក់បន្ថែម ទៅការផ្សព្វផ្សាយទាំងគ្រប់រូបភាព អំពីហានិភ័យនៃការធ្វើចំណាកស្រុកខុសច្បាប់ នីតិវិធីនៃការធ្វើការចំណាកស្រុកដោយសុវត្ថិភាព គុណវិបត្តិនៃការធ្វើចំណាកស្រុក និងត្រូវផ្សព្វផ្សាយអំពីឱកាសការងារក្នុងស្រុក និងការទទួលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដើម្បីធ្វើការទប់ស្កាត់ការធ្វើចំណាកស្រុកស្វែងរកការងារនៅក្រៅប្រទេស៕
កិច្ចប្រជុំរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សខេត្តសៀមរាបប្រចាំខែ ឧសភា ឆ្នាំ២០២៤
- 56
- ដោយ vannak
អត្ថបទទាក់ទង
-
អបអរសាទរ ទិវាអនាម័យបរិស្ថានជាតិ ក្រោមប្រធានបទ “ភូមិឋានស្អាត បរិស្ថានបៃតង សង្គមចីរភាព”២៣ វិច្ឆិកា ២០២៤
- 56
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្ត បានដឹកនាំក្រុមការងារ អញ្ជើញជូនដំណើរគណៈប្រតិភូប្រធានអង្គការ CDI-IDC ត្រលប់ទៅប្រទេសវិញបន្ទាប់ពីបានចូលរួមវេទិកាពិសេសនៃកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ CDI
- 56
- ដោយ vannak
-
កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំលេខ ០០៦ សណន ស្តីពីបែបបទ នីតិវិធីនៃការកែសម្រូវទិន្នន័យ និងមោឃភាព បញ្ជីអត្រានុកូលដ្ឋាន
- 56
- ដោយ vannak
-
ពិធីបិទវេទិកាស្តីពីការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅខេត្តសៀមរាប
- 56
- ដោយ vannak
-
កិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ Post-Event “អបអរសាទរ Gumball 3000 Rally in Cambodia ដើម្បីទេសចរណ៍” នៅខេត្តសៀមរាប
- 56
- ដោយ vannak
-
វគ្គបណ្តុះបណ្តាលការងារអត្រានុកូលដ្ឋានស្របតាមច្បាប់ ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ដល់មន្រ្តីអត្រានុកូលដ្ឋាន ឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ មន្ត្រីទទួលបន្ទុកការងារអត្រានុកូលដ្ឋានថ្នាក់ខេត្ត ក្រុង ស្រុក
- 56
- ដោយ vannak
-
ជំនួបពិភាក្សាការងារជាមួយលោកប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង នៃព្រះរាជាណាចក្រកម្ពុជា
- 56
- ដោយ vannak
-
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាថ្នាក់ខេត្តស្ដីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០
- 56
- ដោយ vannak
-
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប សូមសម្តែងនូវអំណរសាទរយ៉ាងក្រៃលែងជូនចំពោះ ឯកឧត្តម ប្រាក់ សុខុន ដែលត្រូវបានរដ្ឋសភា បោះឆ្នោតផ្តល់សេចក្តីទុកចិត្តឱ្យកាន់តំណែងជា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅក្នុងសម័យប្រជុំលើកទី៣ នីតិកាលទី៧ នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ
- 56
- ដោយ vannak
-
វគ្គតម្រង់ទិស «ស្តីពីការគ្រប់គ្រងរដ្ឋបាលក្រុង ស្រុក តាមបែបវិមជ្ឈការ និងវិសហមជ្ឈការ»ដល់សមាជិកក្រុមប្រឹក្សាក្រុង ស្រុក ទើបជាប់ឆ្នោតថ្មី អាណត្តិទី៤
- 56
- ដោយ vannak