រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

កិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការអនុវត្តគម្រោងត្រៀមបង្ការចំពោះស្ថានភាពបន្ទាន់ខេត្តសៀមរាប

  • 69
  • ដោយ vannak

នាថ្ងៃអង្គារ ៦រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នៅសាលប្រជុំធំ សាលាខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ស្ដីពីការអនុវត្តគម្រោងការត្រៀមបង្ការស្ថានភាពបន្ទាន់ខេត្តសៀមរាបក្រោមកិច្ចសហការពីសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង(AIMF) ក្រោមអធិបតីភាព លោក អ៉ឹង គឹមលាង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីលោក នាយករងរដ្ឋបាលសាលាខេត្ត តំណាងទីចាត់ការ អង្គភាពចំណុះសាលាខេត្ត អភិបាលរងក្រុងសៀមរាប តំណាងមន្ទីរ អង្គភាព រដ្ឋបាលសង្កាត់ទាំង១២នៃក្រុងសៀមរាប អង្គការដៃគូ និងក្រុមលេខាធិការដ្ឋានគម្រោង ក្នុងគោលបំណងដើម្បី៖-ប្រកាសបើកដំណើរការគម្រោងដែលត្រូវបានអនុវត្តនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប-ឱ្យមានការគាំទ្រយន្តការអនុវត្តគម្រោងដោយគណៈកម្មការអនុវត្តគម្រោង-បង្ហាញពីផែនការ សកម្មភាពរបស់គម្រោងដល់អ្នកពាក់ព័ន្ធនានា។

អត្ថបទទាក់ទង