នៅព្រឹកថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០២៤ ក្រុមប្រតិភូសមណៈនិសិ្សត ផ្នែករដ្ឋបាលសាធារណៈ និង នីតិសាស្ត្រឆ្នាំទី២និងទី៣ ទី៤ នៃសាកលវិទ្យាល័យន័រតុន ចំនួន ៩៣អង្គ/នាក់ ដឹកនាំដោយលោក យិន សុភី ប្រធានស្តីទី ផ្នែកនីតិសាស្ត្រនៃសាកលវិទ្យាល័យន័រតុន បានចុះធ្វើទស្សនៈកិច្ចសិក្សាស្វែងយល់ ពីការងារគ្រប់គ្រងរដ្ឋបាល របស់ខេត្តសៀមរាប ដែលអនុវត្តកន្លងមកក្រោមវត្តមានរបស់ឯកឧត្តម ភូ សំអាត សមាជិកក្រុមប្រឹក្សាខេត្ត និង លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញបើកកម្មវិធីបទបង្ហាញចែករំលែកបទពិសោធន៍លើការងារគ្រប់គ្រងរដ្ឋបាល របស់រដ្ឋបាលខេត្តសៀមរាប ជូនដល់សាស្រ្តាចារ្យ និស្សិត នៃសាកលវិទ្យាល័យន័រតុនទាំង ៩៣អង្គ/នាក់ ស្រី ៤៦នាក់ ដោយមានការចូលរួមធ្វើបទបង្ហាញចែករំលែកដោយ ពីលោកនាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត ទីចាត់ការពាក់ព័ន្ធនិង លោក លោកស្រីជា នាយក-នាយករងទីចាត់ការ ប្រធាន អនុប្រធានការិយាល័យ ចំណុះសាលាខេត្តផងដែរ។ ក្នុងនាមគណៈអភិបាលខេត្ត លោក នាក់ ណេរ៉ុន បានធ្វើការស្វាគមន៍ ចំពោះវត្តមានលោកព្រឹទ្ធបុរស ព្រឹទ្ធបុរសរង និងនិស្សិតទាំងអស់ នៃសាកលវិទ្យាល័យន័រតុន ដែលបានមកដល់លើទឹកដីអច្ឆរិយៈអង្គរដ៏រុងរឿង និងចូលរួមក្នុងកម្មវិធីបទបង្ហាញនាពេលនេះ។ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានឆន្ទៈយ៉ាងមោះមុត ដោយបានដាក់ចេញនូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សម្រាប់ការកសាង និងការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលក្នុងនោះ បញ្ចកោណទី១ ផ្តោតសំខាន់លើការអភិវឌ្ឍមូលធនមនុស្ស ដែលជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបានសម្រាប់ជំរុញពិពិធកម្ម និងកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងភាពធន់។ មូលធនមនុស្ស មានគុណភាពខ្ពស់ និងសុខភាពល្អ គឺជាទ្រព្យសកម្មជាតិដ៏រឹងមាំ សម្រាប់បង្កើតតម្លៃសេដ្ឋកិច្ច លើកកម្ពស់តម្លៃវប្បធម៌ និងបង្កើតគំនិតថ្មី សំដៅធានាចីរភាពកំណើនរយៈពេលវែង និងជវភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ លោកក៏បានលេីកឡេីងអំពី «ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យក្នុងរដ្ឋបាលសាធារណៈ» ដោយប្រមូលផ្តុំមាតិកាសំខាន់ៗមួយចំនួន រួមមាន ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍. គុណាធិបតេយ្យ. កំណែទម្រង់រដ្ឋបាលសាធារណៈ. តួនាទីរបស់រដ្ឋាភិបាល និង សេចក្តីសន្និដ្ឋាន។ លោកអភិបាលរងខេត្តបានសង្ឃឹមយ៉ាងមុតមាំថា សមណៈនិស្សិតនិងប្អូនៗនិស្សិតនឹងទទួលបាននូវចំណេះដឹង បទពិសោធន៍ល្អៗ តាមការរំពឹងទុក និង ស្របតាមគោលបំណងនៃទស្សនកិច្ចសិក្សា។ លោក យិន សុភី បានធ្វើការថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តសៀមរាប ដែលបានធ្វើបទបង្ហាញចែករំលែកបទពិសោធន៍លើការងារគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិ ជូនដល់ក្រុមនិសិ្សតសាកលវិទ្យាល័យន័រតុន ផ្នែករដ្ឋបាលសាធារណៈ និង នីតិសាស្ត្រឆ្នាំទី២ ទី៣ និងទី៤ បានទទួលនូវចំណេះដឹងបន្ថែមមួយកម្រិតទៀត ដើមី្បយកទៅចងក្រងជាប្រធានបទ ក្នុងពេលធ្វើសាវនាបញ្ចប់ការសិក្សារបស់ខ្លួន ៕
រដ្ឋបាលខេត្តរៀបចំបទបង្ហាញចែករំលែកបទពិសោធន៍ពាក់ព័ន្ធការងាររដ្ឋបាល របស់ខេត្តសៀមរាបជូនដល់ក្រុមប្រតិភូនិសិ្សតនៃសាកលវិទ្យាល័យន័រតុន
- 61
- ដោយ vannak
អត្ថបទទាក់ទង
-
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានជួសជុល និងឈូសឆាយសម្រួលផ្លូវមុខតុលាការឆ្ពោះទៅសង្កាត់ជ្រាវ
- 61
- ដោយ vannak
-
ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ ខេត្តសៀមរាប ឆ្នាំ២០២៤ បានចាប់ផ្ដើមជាផ្លូវការ
- 61
- ដោយ vannak
-
ក្រុមការងារចម្រុះ បានចុះធ្វើការអប់រំណែនាំ និងអង្កេតលើស្តង់លក់ដូរផលិតផលគ្រឿងឧបភោគ-បរិភោគ នៅក្នុងបរិវេណទីតាំងបុណ្យអុំទូក អកអំបុក សំពះព្រះខែ
- 61
- ដោយ vannak
-
សេចក្តីជូនដំណឹង ស្តីពីការអុជកាំជ្រួចអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤
- 61
- ដោយ vannak
-
អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ ១៦ ខែវិច្ឆិកា ឆ្នាំ២០២៤
- 61
- ដោយ vannak
-
ទិដ្ឋភាពក្រុងសៀមរាបនាពេលរាត្រី នៃការរៀបចំសោភ័ណភាពសម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកខេត្តសៀមរាបដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមបណ្តោយស្ទឹងសៀមរាប
- 61
- ដោយ vannak
-
ពិធីសែនក្រុងពាលី និងបួងសួងសុំសេចក្តីសុខសប្បាយដេីម្បីរៀបចំព្រះរាជបុណ្យអុំទូក បណ្តែតប្រទីប និងសំព្រះពះខែ អកអំបុកខេត្ត
- 61
- ដោយ vannak
-
ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលប្រព្រឹត្តចាប់ពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ព្រមជាមួយនិងមន្ទីរអង្គភាព អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធបានរៀបចំព្រឹត្តិការណ៍កំសាន្តជាច្រេីន ដូចជា កម្មវិធីប្រណាំងទូក “ង” ការបង្ហាញពីផ្ទាំងទស្សនីយភាពសិល្បៈជាច្រេីនទម្រង់ កម្មវិធីជិះទូកកំសាន្ត កម្មវិធីត្រជាក់ស្រស់ស្រាយ ស្តង់ពិព័រណ៍ម្ហូបអាហារ ការប្រគុំតន្ត្រីស្គរដៃ តន្ត្រីសម័យ និងកម្មវិធីកំសាន្តសប្បាយជាច្រើនទៀត
- 61
- ដោយ vannak
-
ជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ជាមួយប្រតិភូខេត្តសានស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន
- 61
- ដោយ vannak
-
ជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ជាមួយគណៈប្រតិភូខេត្ត Nanjng នៃសាធារណរដ្ឋប្រជាមានិតចិន
- 61
- ដោយ vannak