រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ពិធីជួបសំណេះសំណាលជាមួយ គណៈគ្រប់គ្រង ក្រុមគ្រូពេទ្យ និងបុគ្គលិកនៃមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប និងពិធីបើកយុទ្ធនាការ ” ១ម៉ឺនរៀល ១ម៉ឺននាក់ ” ឆ្នាំ២០២៤

  • 65
  • ដោយ vannak

កាលពីរសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ នៅសាលប្រជុំមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត និងលោកជំទាវ បានអញ្ជេីញចូលរួមអបអរសាទរ ពិធីជួបសំណេះសំណាលជាមួយ គណៈគ្រប់គ្រង ក្រុមគ្រូពេទ្យ និងបុគ្គលិកនៃមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាបចំនួនសរុបប្រមាណ ៦៥០នាក់ និងពិធីបើកយុទ្ធនាការ " ១ម៉ឺនរៀល ១ម៉ឺននាក់ " ឆ្នាំ២០២៤ សំរាប់ជួយដល់មូលនិធិគន្ធបុប្ផាកម្ពុជា ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយស មូលនិធិគន្ធបុប្ផាកម្ពុជា។ លោកជំទាវបណ្ឌិត ប្រធានកិត្តិយស បានថ្លែងកោតសរសើរចំពោះគណៈគ្រប់គ្រង និងបុគ្គលិក នៃមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់ ដែលបានខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្ត ក្នុងការជួយព្យាបាលជំងឺដល់កុមារកម្ពុជា ទាំងនៅខេត្តសៀមរាប និងរាជធានីភ្នំពេញ។ លោកជំទាវបណ្ឌិត ក៏បានថ្លែងអំណរគុណអស់ពីដួងចិត្តចំពោះបងប្អូនជនរួមជាតិទាំងអស់ ដែលមានទឹកចិត្តសប្បុរសធម៌ដ៏ប្រពៃថ្លៃថ្លា ក្នុងស្មារតី «ខ្មែរជួយខ្មែរ» ដែលបានចូលរួមគាំទ្រ និងបរិច្ចាគក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» យ៉ាងច្រើនលើសលប់ ក្រោយយុទ្ធនាការនេះត្រូវបានផ្សព្វផ្សាយជាសាធារណៈ ដោយគិតចាប់តាំងពីថ្ងៃទី២៨ ខែឧសភា រហូតមកដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤នេះ មានសប្បុរសជនបានចូលរួមប្រមាណ ៧ ម៉ឺននាក់ គិតជាថវិកាមានចំនួនប្រមាណ ៥៦ ម៉ឺនដុល្លារ អាម៉េរិក ដែលនេះសបញ្ជាក់ឱ្យឃើញពីការចូលរួមយ៉ាងផុលផុសប្រកបដោយស្មារតីសាមគ្គីភាពរឹងមាំរបស់ប្រជាជាតិខ្មែរទាំងមូល។ លោកជំទាវបណ្ឌិត បានបញ្ជាក់ផងដែរថា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» មានរយៈពេល ១ ខែ ដោយគិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ហើយលោកជំទាវបណ្ឌិត បានអំពាវនាវដល់សប្បុរសជនទាំងអស់ ឱ្យបន្តចូលរួមគាំទ្រ និងបរិច្ចាគ រហូតដល់ថ្ងៃបិទយុទ្ធនាការនេះ។ ឆ្លៀតក្នុងឱកាសនោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏បានអញ្ជើញសួរសុខទក្ខ និងជូនថវិកាមួយចំនួនដល់ស្ត្រីទើបសម្រាលកូនរួច នៅតាមបន្ទប់សម្រាកនៃមន្ទីរពេទ្យផងដែរ៕

អត្ថបទទាក់ទង