រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងរដ្ឋបាលខេត្តជាមួយក្រុមហ៊ុន Management Venture Asia (Cambodia) Ltd នៃប្រទេសម៉ាឡេស៊ី

  • 68
  • ដោយ vannak

នារសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ លោក សុខ ថុល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រុមហ៊ុនManagement Venture Asia (Cambodia) Ltd នៃប្រទេសម៉ាឡេស៊ី ដឹកនាំដោយ លោក Michael Tan Shyue Jing ប្រធានផ្នែកវិនិយោគ ដោយមានការអញ្ជើញចូលរួមពី លោក នាយករងរដ្ឋបាលសាលាខេត្ត លោកស្រី នាយករងទីចាត់ការទំនាក់ទំនងសាធារណៈ និងសហប្រតិបត្តិការអន្តរជាតិសាលាខេត្ត លោក នាយករងទីចាត់អន្តរវិស័យ លោក នាយករងទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត និងមន្រ្តីជំនាញពាក់ព័ន្ធ។លោក Michael ក៏បានថ្លែងអំណរគុណដល់លោក អភិបាលរងខេត្ត ដែលអនុញ្ញាតឱ្យចូលជួបសម្តែងការគួរ ជាមួយគ្នានេះដែរ លោក ប្រធានផ្នែកវិនិយោគក៏បានស្នើសុំការគាំទ្រ និងការសម្របសម្រួលពីរដ្ឋបាល លើការវិនិយោគនានាដូចជាវិស័យដឹកជញ្ជូនតាមផ្លូវអាកាសពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរដែលជាផ្នែកមួយអាចចូលរួមចំណែកអភិវឌ្ឍវិស័យទេសចរណ៍ និងវិស័យកសិកម្មឱ្យកាន់ល្អប្រសើរ និងរីកចម្រើនក្នុងប្រទេសកម្ពុជា ក៏ដូចជាក្នុងខេត្តសៀមរាបផងដែរ។ លោក អភិបាលរងខេត្ត ក៏បានថ្លែងអំណរគុណ និងស្វាគមន៍ យ៉ាងកក់ក្តៅចំពោះដំណើរបំពេញទស្សនកិច្ច ក៏ដូចជាជំនួបសម្តែងការគួរសម និងពិភាក្សាការងារនាឱកាសដ៏វិសេសវិសាលនេះ។ លោក អភិបាលរងខេត្ត ក៏សូមសម្តែងការស្វាគមន៍ និងគាំទ្រដ៏កក់ក្តៅជាទីបំផុតចំពោះចំណាប់អារម្មណ៍លើការបណ្តាក់ទុនវិនិយោគលើវិស័យដឹកជញ្ជូនតាមផ្លូវអាកាសរបស់ក្រុមហ៊ុនដើម្បីរួមគ្នាជម្រុញ និងអភិវឌ្ឍវិស័យទេសចរណ៍ និងវិស័យកសិកម្មឱ្យកាន់ល្អប្រសើរ ក៏ជារួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន នាពេលអនាគតផងដែរ៕

អត្ថបទទាក់ទង