រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងថ្នាក់ដឹកនាំខេត្ត សៀមរាបជាមួយលោក Kim Jung Nam ប្រធានមូលនិធិចែករំលែកសង្រ្គោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ

  • 61
  • ដោយ vannak

នាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ លោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តបានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក Kim Jung Nam ប្រធានមូលនិធិចែករំលែកសង្រ្គោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ ដោយមានការអញ្ជើញចូលរួមរបស់ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ ព្រឹទ្ធសភា។ លោក អភិបាលរងខេត្ត ក៏បានស្នើលោកប្រធានមូលនិធិខាងលើ ជួយពិនិត្យលទ្ធភាពបង្កើតឱ្យមានកម្មវិធីបណ្ដុះបណ្ដាលផ្នែកសុខាភិបាល រយៈពេលខ្លីនៅសាធារណរដ្ឋកូរ៉ និងស្នើបញ្ជូនក្រុមគ្រូពេទ្យខេត្តសៀមរាប ទៅសិក្សាដើម្បីផ្លាស់ប្ដូរបទពិសោធន៍ និងពង្រឹងសមត្ថភាពថែមទៀត។លោក ប្រធានមូលនិធិ បានសម្ដែងនូវក្ដីរីករាយ និងថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍ និងបានឯកភាពគាំទ្រចំពោះសំណើរបស់លោក អភិបាលរងខេត្ត។លោក ប្រធានមូលនិធិក៏បានបន្ថែមថា ភាគីទាំងពីរសង្ឃឹមយ៉ាងមុតមាំថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្ដូរទៅវិញទៅមក នឹងធ្វើឱ្យមានការអភិវឌ្ឍរួមគ្នាកាន់តែប្រសើរ។ឯកឧត្តម ម៉ម ប៊ុននាង បានថ្លែងអំណរគុណដល់ប្រតិភូកូរ៉េ ដោយឯកឧត្តមបា នរំលេចឡេីងអំពីទំនាក់ទំនងវាងប្រទេសទាំងពី ពិតជាទទួលបានផ្លែផ្កា ដែលកន្លងមកមូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ តែងតែជួយឧបត្ថម្ភគាំទ្រដល់ប្រទេសកម្ពុជា។ ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ រដ្ឋបាលខេត្ត ក៏បានទទួលនូវអនុស្សរណៈនៃការយោគយល់គ្នា ០១ច្បាប់ ដែលចុះហត្ថលេខាដោយគណ:កម្មការទី១០ ព្រឹទ្ធសភា ជាមួយមូលនិធិសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ ស្ដីពីការផ្ដល់ជំនួយមនុស្សធម៌ពីសាធារណរដ្ឋកូរ៉េ ជូនដល់ខេត្តមួយចំនួន នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនោះក៏មានខេត្តសៀមរាបផងដែរ។

អត្ថបទទាក់ទង