រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ព្រឹត្តិការណ៏ទេសចរណ៍បរិស្ថានប្រចាំឆ្នាំ២០២៤ នៅសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក យុទ្ធនាការ “កម្ពុជាស្អាត ខ្មែរធ្វើបាន”

  • 29
  • ដោយ vannak

នាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណ:អភិបាលខេត្តសៀមរាប បានអញ្ជើញចូលរួមជាអធិបតីក្នុងព្រឹត្តិការណ៍ទេសចរណ៍បរិស្ថានប្រចាំឆ្នាំ២០២៤ ដោយមានការចូលរួមពីលោកជំទាវ ឆាយ សុីវលីន ប្រធានសមាគមទេសចរណ៏កម្ពុជា លោក សូ ប្លាតុង អភិបាលស្រុកប្រាសាទបាគង លោកប្រធានមូលនិធិទំពាំងស្នងប្ញស្សី លោកប្រធាននិងសមាជិកសហគមន៏កាណូតទេសចរណ៏ តំណាងក្រុមហ៊ុន អង្គការដៃគូរ ម្ចាស់ជំនួយ រួមជាមួយអាជ្ញាធរមូលដ្ឋានស្រុក ឃុំ និងភូមិ និងបងប្អូនប្រជាពលរដ្ឋនៅឃុំកំពង់ភ្លុកទាំងអស់។ ការរៀបចំព្រឹត្តិការណ៏នេះ ក៏ជាការចូលរួមបុណ្យឆ្លងសាលាឆទានស្ពានមាត់ទន្លេ អបអរសាទរទិវាបរិស្ថានជាតិ និងពិភពលោក ០៥ មិថុនា និងចូលរួមអបអរសាទរទិវាមហាសមុទ្រពិភពលោកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅរយៈពេល០២ថ្ងៃ គឺថ្ងៃទី០៨-០៩ ខែមិថុនា ឆ្នាំ២០២៤ នៅសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដេីម្បីជាការអប់រំ បញ្ជាបការយល់ដឹងដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងសហគមន៏ចូលរួមក្នុងកិច្ចការបរិស្ថានអោយបានស្អាតជាប្រចាំ ។ការរៀបចំព្រឹត្តិការណ៍ខាងលេីបានរៀបចំសកម្មភាពដូចជា :- ការជិះកង់កំសាន្តបែបផ្សងព្រេងតាមមាត់ទន្លេ រួមជាមួយការសំអាតបរិស្ថានតាមដងទន្លេ ។- សិក្ខាសាលផ្សព្វផ្សាយអំពីថងប្លាស្ទិក និងគម្រោងយកប្លាស្ទិក ការប្រមូលប្លាស្ទិកតាមខ្នងផ្ទះ ។- ការតាំងពិព័រណ៏ផលិតផលសហគមន៏ទេសចរណ៏ និងឧបករណ៏នេសាទ ។- ការដង្ហែរព្រឹត្តិការណ៏ទេសចរណ៏បរិស្ថានប្រចាំឆ្នាំ ២០២៤ នៅតាមភូមិ ….។ល។នៅក្នុងស្រុកប្រាសាទបាគង មានកម្មវិធីធំៗចំនួន ០៣ ដែលរៀបចំប្រចាំឆ្នាំ មាន :១- ពិធីចាប់ត្រីសហគមន៍ភូមិបង្កោង ឃុំអំពិល២-ពិធីឡើងមាឃនៅភូមិច្រេស ឃុំកណ្តែក៣-ព្រឹត្តិការណ៍ទេសចរណ៍បរិស្ថានប្រចាំឆ្នាំ និងបុណ្យសមុទ្រទឹកសាបកម្ពុជានៅសហគមន៍កំពង់ភ្លុក ។

អត្ថបទទាក់ទង