រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

យុវពាណិជ្ជករជាតិ និងអន្តរជាតិ មកពីជាង ៥០ប្រទេស ចូលរួម”មហាសន្និបាតតំបន់អាស៊ី និងប៉ាស៊ីហ្វិចប្រចាំឆ្នាំ២០២៤” នៅខេត្តសៀមរាប

  • 73
  • ដោយ vannak

នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តបានអញ្ជេីញចូលរួមពិធី«JCI Senate Golden Era Night» នៃមហាសន្និបាតតំបន់អាស៊ី និងប៉ាស៊ីហ្វិកឆ្នាំ២០២៤ ដែលរៀបចំដោយសភាយុវពាណិជ្ជករអន្តរជាតិ-កម្ពុជា (JCI-កម្ពុជា) សហការជាមួយរដ្ឋបាលខេត្តសៀមរាប និងក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា មានការចូលរួពីពាណិជ្ជករជាតិ និងអន្តរជាតិ ប្រមាណជាង ៤ ០០០នាក់ មកពីជាង ៥០ប្រទេស។ ក្នុងឱកាសនេះដែរឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអបអរសាទរដល់ JCI Cambodia សហការជាមួយ សសយក ដែលបានធ្វើជាម្ចាស់ផ្ទះនៃសន្និសីទ JCI Asia-Pacific Conference ឆ្នាំ 2024 ដោយជោគជ័យ និងបានកោតសរសើរដល់ក្រុមទាំងពីរចំពោះការខិតខំប្រឹងប្រែង និងការលះបង់ដើម្បីធានាឱ្យកម្មវិធីរលូននិងជោគជ័យ។

អត្ថបទទាក់ទង