នៅសណ្ឋាគារប៉ាស៊ីហ្វិកនិងស្បា ខេត្តសៀមរាប នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤នេះ បានបើកវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ទិន្នន័យសម្រាប់រៀបចំអនុសាសន៍ គោលនយោបាយសង្ខេបទាក់ទងយេនឌ័រ និងសុខភាព ហៅថា D2P (Data to Policy) មានរយៈពេល៥ថ្ងៃ ក្រោមការគាំទ្រពី អង្គការ វ៉ាយថល ស្ត្រេតធីជី Vital Strategies (គំនិតផ្តួចផ្តើមស្តីពីទិន្នន័យសម្រាប់សុខភាព (Data for Health Initiative: D4H) របស់ Bloomberg Philanthropies ដែលបានបើកដំណើរការទៅក្រោមអធិបតីភាពលោកជំទាវ ច័ន្ទ សុរីយ៍ រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងក្រុមការងារអន្តរក្រសួង មកពីក្រសួងកិច្ចការនារី ក្រសួងសុខាភិបាល និងវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ ប្រមាណជា ៤០នាក់ចូលរួម។ វគ្គបណ្តុះបណ្តាលនេះធ្វើឡើងគោលបំណង នៃវគ្គបណ្តុះបណ្តាលគឺដើម្បីបង្កើនសមត្ថភាពមន្រ្តី លើការវិភាគទិន្នន័យសម្រាប់រៀបចំអនុសាសន៍គោលនយោបាយសង្ខេបទាក់ ទងយេនឌ័រ និងសុខភាព ព្រមទាំងជំរុញការប្រើប្រាស់ទិន្នន័យសុខាភិបាលតាមរយៈការគាំទ្រ ការវិភាគទិន្នន័យសុខភាព សាធារណៈជាអាទិភាព សម្រាប់រៀបចំគោលនយោបាយ ។ បន្ទាប់ពីកិច្ចស្វាគមន៍របស់លោកស្រី ម៉ននី រងី្ស អភិបាលរងនៃគណៈ អភិបាលខេត្ត និង ចំណាប់អារម្មណ៍ របស់លោក Luis Ocaranza ទីប្រឹក្សាជាន់ខ្ពស់ អង្គការ វ៉ាយថល ស្ត្រេតធីជី រួចមក លោកជំទាវ ច័ន្ទ សុរីយ៍ បានមានប្រសាសន៍លើកឡើងថា នាពេលថ្មីៗនេះ ក្រសួងកិច្ចការនារី បានដាក់ឲ្យប្រើប្រាស់ ផែកការយុទ្ឋសាស្រ្ត នារីរតនៈទី៦ (២០២៤-២០២៨)។ ផែនការនេះមានការចូលរួមអនុវត្តពហុវិស័យ ដោយក្នុងនោះក៏មានសកម្មភាពដែលទាក់ទងការរៀបចំគោលនយោបាយ យេនឌ័រនិងសុខភាព។ លោកជំទាវរដ្ឋលេខាធិការបន្តទៀតថា ការបណ្តុះបណ្តាល D2P ដែលមានន័យថា ប្រែក្លាយទិន្នន័យទៅគោលនយោបាយ ពិតជាមានសារៈសំខាន់ ពង្រឹងសមត្ថភាពមន្រ្តី គ្រប់ថ្នាក់លើជំនាញនានា ដូចជា ការវិភាគទិន្នន័យ ,ការប្រើប្រាស់ទិន្នន័យ និងការសសេរគោលនយោបាយ ការផ្សព្វផ្សាយ និងការអនុវត្តគោលនយោបាយ។ ក្រុមការងារបានជ្រើសរើសប្រធានបទចំនួន៥សម្រាប់ការវិភាគនិងរៀបចំគោលនយោបាយ ដោយក្នុងនោះមានប្រធានបទដែលជាសកម្មភាពចែហនៅក្នុងផែនការយុទ្ឋសាស្រ្តនារីរតនៈទី៦ ដូចជា”ស្រ្តីក្នុងភាពជាអ្នកដឹកនាំ និងការធ្វើសេចក្តីសម្រេចចិត្តក្នហវិស័យសុខាភិបាល” ជាផ្នែកមួយជំរុញសម្រេចគោលដៅនៃផែនការយុទ្ឋសាស្រ្ត នារីរតនៈទី៦។ ក្រសួងកិច្ចការនារី ក៏ដូចជារាជរដ្ឋាភិបាល បានកំពុងលើកកំពស់ការប្រើប្រាស់ទិន្នន័យសម្រាប់ការធ្វើផែនការនិងការសម្រេចចិត្តនានា។ ជំនាញនេះ D2P ឬកម្មវិធី ប្រែក្លាយទិន្នន័យទៅគោនយោបាយពិតជាសំខាន់ និងជាផ្នែកមួយនៃការអនុវត្តប្រាស់ ផែកការយុទ្ឋសាស្រ្ត នារីរតនៈទី៦។ វគ្គបណ្តុះបណ្តាល D2P នេះ បានលើយកប្រធានបទចំនួន ៥សម្រាប់រៀបចំគោលនយោបាយសង្ខេប ទី១.ការគាំពារសង្គមផ្នែកសុខភាពដើម្បីឆ្លើយតបទៅស្ត្រី និងកុមាររងគ្រោះដោយអំពើហិង្សា ទី២. ស្ថានភាពសុខភាពស្ត្រីទាក់ទងនឹងជម្ងឺមិនឆ្លង ទី៣. ស្ថានភាពអាហាររូបត្ថម្ភលើស្ត្រី និងកុមារ ទី៤.ស្ថានភាពអាពាហ៍ពិពាហ៍កុមារ និងការមានផ្ទៃពោះវ័យជំទង់ អាយុក្រោម១៨ឆ្នាំ និងទី៥. ស្ត្រីក្នុងភាពជាអ្នកដឹកនាំ និងការធ្វើសេចក្តីសម្រេចក្នុងវិស័យសុខាភិបាល អំពី D2P ។ លោកជំទាវក៏បានគូសបញ្ជាក់ថា កម្មវិធី Data to Policy (D2P) បានរៀបចំឡើងដោយ Vital Strategies មានគោលបំណងភ្ជាប់គម្លាតនៃការខ្វះចន្លោះគោលនយោបាយ តាមរយៈការបណ្តុះបណ្តាល និងការបង្ហាត់បង្រៀនដល់អ្នកជំនាញរៀបចំគោលនយោបាយយេនឌ័រនិងសុខភាព។ ក្រុមការងារ D2P នឹងត្រូវរៀបចំ អនុសាសន៍គោលនយោបាយសង្ខេប ដោយជំរុញការប្រើប្រាស់ទិន្នន័យ ដែលឆ្លើយតបទៅនឹងអាទិភាពវិស័យសុខាភិបាលរបស់រាជរដ្ឋាភិបាល។ កម្មវិធី D2P នេះផ្តល់ដល់មន្រ្តី លើជំនាញវិភាគ –ការវិភាគមូលហេតុឫសគល់ និងការវាយតម្លៃផលប៉ះពាល់សុខភាព ក៏ដូចជាបច្ចេកទេសសម្រាប់ទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធដោយប្រើទិន្នន័យសម្រាប់រៀបចំអនុសាសន៍គោលនយោបាយយេនឌ័រនិងសុខភាព ។ កម្មវិធី D2P បានអនុវត្តដោយមានកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលក្នុងប្រទេសនានា ចំនួន២០នៅ អាស៊ី អាហ្រ្វិក និងអាមេរិកឡាទីន បានគាំទ្រដល់ការបង្កើតអនុសាសន៍គោលនយោបាយដែលជម្រុញដោយទិន្នន័យច្រើនជាង ១៧០គោលនយោបាយសង្ខេប នៅកម្ពុជា ក្រុមការងារបានចាប់ផ្តើម D2P នៅឆ្នាំ២០២៤នេះ ៕
វគ្គបណ្តុះបណ្តាល ស្តីពីការប្រើប្រាស់ទិន្នន័យសម្រាប់រៀបចំអនុសាសន៍ គោលនយោបាយសង្ខេបទាក់ទងយេនឌ័រ និង សុខភាព
- 95
- ដោយ vannak
អត្ថបទទាក់ទង
-
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមនកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសខួប ១៩ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍ ០៧ មករា ២០០៦-០៧ មករា ២០២៥
- 95
- ដោយ vannak
-
អបអរសាទ ខួបលើកទី៤៦ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា ១៩៧៩ – ៧ មករា ២០២៥
- 95
- ដោយ vannak
-
ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ លោកជំទាវ តៅ តឿន ទៀ បាញ់ ក្នុងពិធីចម្រេីនជន្មាយុគម្រប់ ៦៩ ឈានចូល ៧០ឆ្នាំ
- 95
- ដោយ vannak
-
ពិធីបិទការប្រកួតបាល់ទាត់ពានរង្វាន់ ៧ មករា ឆ្នាំ២០២៥ នៅអនុវិទ្យាល័យ ហ៊ុន សែន រលួស
- 95
- ដោយ vannak
-
ទីស្នាក់ការផ្តល់លិខិតឆ្លងដែនប្រចាំខេត្តសៀមរាបត្រូវបានសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ
- 95
- ដោយ vannak
-
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃចេញសេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដំណើរការ ទីស្នាក់ការផ្តល់លិខិតឆ្លងដែន នៅខេត្តសៀមរាប
- 95
- ដោយ vannak
-
ពិធីចែកកង់ សម្លៀកបំពាក់ ស្បែកជើង និងសម្ភារសិក្សាដល់កុមារក្នុងគម្រោងកិច្ចអន្តរាគមន៍ស្នូល នៅក្នុងស្រុកសូទ្រនិគម
- 95
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ ព្រមទាំងក្រុមគ្រួសារ
- 95
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ
- 95
- ដោយ vannak
-
ទិដ្ឋភាពភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋប្រមាណ ៣៣៣ ៦៦០នាក់ ចូលរួម និងរីករាយក្នុងបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២៥ នៅសៀមរាប-អង្គរ
- 95
- ដោយ vannak