នៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តបានអញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សា ខេត្តសៀមរាប អាណត្តិទី៤ នៅសាលសន្និសីទសណ្ឋាគារសុខា សៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប និងមានការអញ្ជេីញចូលរួមពីប្រតិភូក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប អភិបាលរងខេត្ត ព្រមទាំងអភិបាលក្រុង ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត និងមន្ត្រីរដ្ឋបាលខេត្ត។ បន្ទាប់ពីសុន្ទរកថាស្វាគមន៍ និងសេចក្ដីរាយការណ៍របស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និងចំណាប់អារម្មណ៍របស់ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានចូលរួមអបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ លោក លោកស្រី សមាជិក សមាជិការក្រុមប្រឹក្សាខេត្តសៀមរាប ដែលត្រូវជាតំណាងប្រជាពលរដ្ឋ គឺសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ផ្ដល់សេចក្ដីទុកចិត្តបោះឆ្នោតជ្រើសរើសជាសមាជិកក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ ដើម្បីបន្តដឹកនាំខេត្តសៀមរាប សំដៅចូលរួមថែរក្សាសុខសន្តិភាព ស្ថេរភាព និងបន្តអភិវឌ្ឍឱ្យមានការរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត។ឯកឧត្តម ស្នេីដល់ក្រុមប្រឹក្សាខេត្ត អនុវត្តការងារ ត្រូវខិតខំបម្រើផលប្រយោជន៍ និងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ ដោយស្មើភាព តម្លាភាព គណនេយ្យភាព សមធម៌ និងបរិយាបន្ន ជាពិសេសមិនត្រូវប្រកាន់និន្នាការនយោបាយណាមួយនោះឡើយ។ ក្រុមប្រឹក្សាខេត្ត ត្រូវធ្វើការជាមួយអភិបាលខេត្ត ឱ្យបានជិតស្និទ្ធទាន់ពេលវេលា ត្រូវមានរបបប្រជុំតាមការកំណត់ និងត្រូវបំពេញកាតព្វកិច្ច ស្របតាមនីតិវិធីច្បាប់ជាធរមាន និងចុះមូលដ្ឋានផ្ទាល់ ដើម្បីដឹងពីសុខទុក្ខ ដោះស្រាយបញ្ហាជូនពលរដ្ឋ ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។ឯកឧត្តម បានបន្តថា កិច្ចការជាអាទិភាពបន្តសម្រាប់ក្រុមប្រឹក្សាអាណត្តិទី៤ គឺ ១. ការរៀបចំផែនការអភិវឌ្ឍរយៈពេល៥ឆ្នាំ និងកម្មវិធីវិនីយោគ៣ឆ្នាំរំកិល ២. ការចូលរួមអនុវត្តកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលកម្ពុជា ៣. ការផ្ដល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន ៤. ទទួលខុសត្រូវលើការដឹកនាំ គ្រប់គ្រង ចាត់ចែងការងារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំងសុវត្ថិភាពសង្គម នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ឯកឧត្តម ក៏បានផ្ដល់អនុសាសន៍ ដល់ក្រុមប្រឹក្សាខេត្ត ត្រូវធ្វើការជាមួយអភិបាលខេត្ត ឱ្យបានជិតស្និទ្ធទាន់ពេលវេលា ត្រូវមានរបបប្រជុំតាមការកំណត់ និងត្រូវបំពេញកាតព្វកិច្ច ស្របតាមនីតិវិធីច្បាប់ជាធរមាន ។ ដូចជាការប្រជុំរៀបចំផែនការអភិវឌ្ឍខេត្ត ដាក់ចេញកម្មវិធីកំណែទម្រង់នានា ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ពិនិត្យលើការផ្តល់សេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋ ឱ្យកាន់តែខិតជិត និងកាន់តែល្អប្រសើរ ព្រមទាំងធានាគ្រប់គ្រងសន្តិសុខ សុវត្ថិភាពមូលដ្ឋាន និងចុះមូលដ្ឋានផ្ទាល់ ដើម្បីដឹងពីសុខទុក្ខ និងដោះស្រាយបញ្ហាជូនពលរដ្ឋ ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់៕
ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ ត្រូវបានប្រកាសចូលកាន់តំណែងជាផ្លូវការ
- 109
- ដោយ vannak
អត្ថបទទាក់ទង
-
អបអរសាទរ ទិវាអនាម័យបរិស្ថានជាតិ ក្រោមប្រធានបទ “ភូមិឋានស្អាត បរិស្ថានបៃតង សង្គមចីរភាព”២៣ វិច្ឆិកា ២០២៤
- 109
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្ត បានដឹកនាំក្រុមការងារ អញ្ជើញជូនដំណើរគណៈប្រតិភូប្រធានអង្គការ CDI-IDC ត្រលប់ទៅប្រទេសវិញបន្ទាប់ពីបានចូលរួមវេទិកាពិសេសនៃកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ CDI
- 109
- ដោយ vannak
-
កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំលេខ ០០៦ សណន ស្តីពីបែបបទ នីតិវិធីនៃការកែសម្រូវទិន្នន័យ និងមោឃភាព បញ្ជីអត្រានុកូលដ្ឋាន
- 109
- ដោយ vannak
-
ពិធីបិទវេទិកាស្តីពីការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅខេត្តសៀមរាប
- 109
- ដោយ vannak
-
កិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ Post-Event “អបអរសាទរ Gumball 3000 Rally in Cambodia ដើម្បីទេសចរណ៍” នៅខេត្តសៀមរាប
- 109
- ដោយ vannak
-
វគ្គបណ្តុះបណ្តាលការងារអត្រានុកូលដ្ឋានស្របតាមច្បាប់ ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ដល់មន្រ្តីអត្រានុកូលដ្ឋាន ឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ មន្ត្រីទទួលបន្ទុកការងារអត្រានុកូលដ្ឋានថ្នាក់ខេត្ត ក្រុង ស្រុក
- 109
- ដោយ vannak
-
ជំនួបពិភាក្សាការងារជាមួយលោកប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង នៃព្រះរាជាណាចក្រកម្ពុជា
- 109
- ដោយ vannak
-
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាថ្នាក់ខេត្តស្ដីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០
- 109
- ដោយ vannak
-
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប សូមសម្តែងនូវអំណរសាទរយ៉ាងក្រៃលែងជូនចំពោះ ឯកឧត្តម ប្រាក់ សុខុន ដែលត្រូវបានរដ្ឋសភា បោះឆ្នោតផ្តល់សេចក្តីទុកចិត្តឱ្យកាន់តំណែងជា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅក្នុងសម័យប្រជុំលើកទី៣ នីតិកាលទី៧ នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ
- 109
- ដោយ vannak
-
វគ្គតម្រង់ទិស «ស្តីពីការគ្រប់គ្រងរដ្ឋបាលក្រុង ស្រុក តាមបែបវិមជ្ឈការ និងវិសហមជ្ឈការ»ដល់សមាជិកក្រុមប្រឹក្សាក្រុង ស្រុក ទើបជាប់ឆ្នោតថ្មី អាណត្តិទី៤
- 109
- ដោយ vannak