នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះ នៅសាលប្រជុំសាលាក្រុងបានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងប្រធានក្រុមប្រឹក្សាក្រុងសៀមរាប និងសមាជិកក្រុមប្រឹក្សា ២១រូប សម្រាប់អាណត្តិទី៤ ក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំងមានការចូលរួមពីនាយករដ្ឋបាលសាលាខេត្ត មន្ទីរ អង្គភា ព។ បន្ទាប់ពីសុន្ទរកថាស្វាគមន៍ និងសេចក្ដីរាយការណ៍របស់ លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប និងចំណាប់អារម្មណ៍របស់ លោក ទេព ប៊ុនឆាយ ប្រធានក្រុមប្រឹក្សាក្រុងសៀមរាបរួចមក ឯកឧត្តម អភិបាលខេត្តបានជំរុញឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក និងកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវបន្តរួមគ្នាបង្ក្រាបបទល្មើសនានា និងពង្រឹងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពឱ្យកាន់តែមានប្រិទ្ធភាពបន្ថែមទៀត ដើម្បីរក្សាបាននូវសុវត្ថិភាពសន្តិសុខសណ្ដាប់ធ្នាប់ជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងរាល់សកម្មភាពដែលបង្កឱ្យមានអសន្តិសុខដល់សង្គមជាតិ។ឯកឧត្តម បានបញ្ជាក់បន្ថែមថា ការផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋ ជាអាទិភាពដែលត្រូវយកចិត្តទុកដាក់ជាប្រចាំ ដើម្បីធានាឱ្យប្រជាពលរដ្ឋគ្រប់រូប និងសង្គមជាតិទាំងមូលមានសុខសុវត្ថិភាពល្អ លើកកម្ពស់សោភណភាព អនាម័យបរិស្ថាន និងកាត់បន្ថយភាពក្រីក្រ និងគ្រោះថ្នាក់ដែលបណ្តាលមកពីគ្រោះមហន្តរាយ និងជំងឺរាតត្បាតផ្សេងៗ ព្រមទាំងលើកទឹកចិត្តឱ្យមានការដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ដើម្បីបង្កភាពអនុគ្រោះដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ចនៅក្នុងមូលដ្ឋាន។ក្នុងនោះឯកឧត្តម អភិបាលខេត្ត បានសង្កត់ធ្ងន់ថា ដើម្បីតបទៅនឹងគុណតម្លៃនៃការជឿទកចិត្តរបស់ប្រជាពលរដ្ឋ ដែលបានចាត់តំណាងឱ្យបោះឆ្នោតជ្រើសរើសប្រធាន និងសមាជិកក្រុមប្រឹក្សាក្រុងនាពេលនេះ ឯកឧត្តមសូមណែនាំដល់អាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវខិតខំបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ដោយស្មើភាព តម្លាភាព គណនេយ្យភាព សមធម៌ និងបរិយាបន្ន ជាពិសេសមិនត្រូវប្រកាន់និន្នាការនយោបាយណាមួយនោះឡើយ។ ជាមួយគ្នានោះ ត្រូវពង្រឹងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អនៅក្នុងក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោរពគោលការណ៍នានារបស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់ការរបស់មន្រ្តីនៅក្នុងការ បំពេញតួនាទី ភារកិច្ចរបស់ខ្លួន សំដៅអភិវឌ្ឍមូលដ្ឋាន និងឆ្លើយតប ចំពោះតម្រូវការរបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួនទាំងមូល៕
ប្រធានក្រុមប្រឹក្សាក្រុងសៀមរាប និងសមាជិកក្រុមប្រឹក្សា ២១រូប អាណត្តិទី៤ ត្រូវបានប្រកាសចូលកាន់មុខតំណែងជាផ្លូវការ
- 83
- ដោយ vannak
អត្ថបទទាក់ទង
-
អបអរសាទរ ទិវាអនាម័យបរិស្ថានជាតិ ក្រោមប្រធានបទ “ភូមិឋានស្អាត បរិស្ថានបៃតង សង្គមចីរភាព”២៣ វិច្ឆិកា ២០២៤
- 83
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្ត បានដឹកនាំក្រុមការងារ អញ្ជើញជូនដំណើរគណៈប្រតិភូប្រធានអង្គការ CDI-IDC ត្រលប់ទៅប្រទេសវិញបន្ទាប់ពីបានចូលរួមវេទិកាពិសេសនៃកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ CDI
- 83
- ដោយ vannak
-
កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំលេខ ០០៦ សណន ស្តីពីបែបបទ នីតិវិធីនៃការកែសម្រូវទិន្នន័យ និងមោឃភាព បញ្ជីអត្រានុកូលដ្ឋាន
- 83
- ដោយ vannak
-
ពិធីបិទវេទិកាស្តីពីការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅខេត្តសៀមរាប
- 83
- ដោយ vannak
-
កិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ Post-Event “អបអរសាទរ Gumball 3000 Rally in Cambodia ដើម្បីទេសចរណ៍” នៅខេត្តសៀមរាប
- 83
- ដោយ vannak
-
វគ្គបណ្តុះបណ្តាលការងារអត្រានុកូលដ្ឋានស្របតាមច្បាប់ ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ដល់មន្រ្តីអត្រានុកូលដ្ឋាន ឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ មន្ត្រីទទួលបន្ទុកការងារអត្រានុកូលដ្ឋានថ្នាក់ខេត្ត ក្រុង ស្រុក
- 83
- ដោយ vannak
-
ជំនួបពិភាក្សាការងារជាមួយលោកប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង នៃព្រះរាជាណាចក្រកម្ពុជា
- 83
- ដោយ vannak
-
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាថ្នាក់ខេត្តស្ដីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០
- 83
- ដោយ vannak
-
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប សូមសម្តែងនូវអំណរសាទរយ៉ាងក្រៃលែងជូនចំពោះ ឯកឧត្តម ប្រាក់ សុខុន ដែលត្រូវបានរដ្ឋសភា បោះឆ្នោតផ្តល់សេចក្តីទុកចិត្តឱ្យកាន់តំណែងជា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅក្នុងសម័យប្រជុំលើកទី៣ នីតិកាលទី៧ នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ
- 83
- ដោយ vannak
-
វគ្គតម្រង់ទិស «ស្តីពីការគ្រប់គ្រងរដ្ឋបាលក្រុង ស្រុក តាមបែបវិមជ្ឈការ និងវិសហមជ្ឈការ»ដល់សមាជិកក្រុមប្រឹក្សាក្រុង ស្រុក ទើបជាប់ឆ្នោតថ្មី អាណត្តិទី៤
- 83
- ដោយ vannak