នៅបរិវេណសួនច្បារព្រះរាជដំណាក់ ខេត្តសៀមរាប នៅចុងសប្តាហ៍ព្រឹកថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ២០២៤ បានរៀបចំប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) លើកទី៧ ឆ្នាំ២០២៤ ក្រោមប្រធានបទ(TVET រៀនឲ្យចប់ ឲ្យចេះ ឲ្យមានការងារ) ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ស្រី ម៉ននី រងី្ស អភិបាលរងខេត្ត តំណាង ដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់អស់លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព កងកម្លាំង អាជ្ញាធរក្រុង ស្រុក ចៅសង្កាត់ មន្ត្រីរាជការ លោកគ្រូអ្នកគ្រូ សាស្ត្រាចារ្យសាកលវិទ្យាល័យ ក្រុមយុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធកម្ពុជា តំណាងអង្គការជាតិ-អន្តរជាតិ ក្លឹប-សមាគមន៍ ម្ចាស់-តំណាងម្ចាស់សហគ្រាស គ្រិះស្ថាន សិស្ស និសិត្ស និងយុវជន និងសាធារណៈជន ប្រមាណជា២ពាន់នាក់ចូលរួម ។ បន្ទាប់ពីកិច្ចស្វាគមន៍ និងសេចក្តីរាយការណ៍របស់ លោកបណ្ឌិត ម៉ប ស៊ីនួន នាយកវិទ្យាស្ថានជាតិពហុបច្ចេក ទេសអង្គរ និង លោកស្រី ផង់ ពុទ្ធី នាយិកាវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប រួចមក លោក ច័ន្ទ សុខុមចិត្តា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានអានសាររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្វទិវាជាតិ អប់រំបណ្តុះបណ្តាលបច្ចេកទេស និង វិជ្ជាជីវៈ លើកទី៧ ឆ្នាំ២០២៤ ក្នុងគោលបំណងដើម្បីលើកកម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ និងធ្វើការផ្សព្វ ផ្សាយទៅដល់សិស្សានុសិស្ស និសិ្សត ។ មានប្រសាសន៍បើកទិវានោះដែរលោកស្រី ម៉ននី រងី្ស ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត លោកស្រី បានថ្លែងអំណគុណ ចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត តំណាងអង្គការដៃគូជាតិ អន្តរជាតិ ក្លឹបសមាគមន៍ ម្ចាស់សហគ្រា គ្រិះស្ថាន ប្អូនៗក្មួយៗ សិស្ស និសិត្ស យុវជន និងសាធារណៈជនសរុបប្រមាណជាង ២ពាន់នាក់ សម្រាប់ព្រឹកនេះ (ហើយនៅពេលរសៀលមានចំនួន២ពាន់នាក់បន្ថែមទៀត) ដែលបានផ្តល់កិត្តិយស និងសម្តែងអំពីការយកចិត្តទុកដាក់ខ្ពស់ ចំពោះកម្មវិធីស្វែងយល់ និង ចូលរួមលើកកម្ពស់ ក្នុងការជម្រុញការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព និងប្រសិទ្ធភាពឲ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុង និងក្រៅប្រទេស នាថ្ងៃដ៏នក្ខត្តឬក្សនេះ ។ លោកស្រី ក៏បានបង្ហាញការរំពឹងទុកថា អ្នកចូលរួមមានប្រមាណជាង ៤ពាន់នាក់ នឹងទទួលបានព័ត៌មាន និងសារសំខាន់ពីវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ, ព័ត៌មានស្ដីពីអាហារូបករណ៍នៅតាមគ្រឹះស្ថានសិក្សា ជាពិសេសកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស សម្រាប់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យ ។ លោកស្រី ម៉ននី រងី្ស បានបញ្ជាក់ថា ដោយបានផ្តោតសំខាន់លើការកសាង និងអភិវឌ្ឍមូលធនមនុស្សប្រកបដោយគុណភាព សមត្ថភាព ជំនាញវិជ្ជាជីវៈច្បាស់លាស់ គំនិតច្នៃប្រឌិត និងភាពប្រកួតប្រជែងខ្ពស់ដោយសម្រេចឱ្យបាននូវគោលដៅ “ ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត ” និងគោលដៅយុទ្ធសាស្រ្តទី៣ “សមធម៌” នៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ សំដៅសម្រេចបាននូវគោលដៅកាត់បន្ថយភាពក្រីក្រ ក្នុងអត្រាទាបជាង១០% និងបន្តខិតខំទាញទម្លាក់អត្រានៃភាពក្រីក្រឲ្យស្ថិតនៅក្នុងកម្រិតជាអប្បបរមា ។ លោកស្រី បានលើកឡើ្ងថា ការតាំងបង្ហាញពីសមិទ្ធផលស្នាដៃសិស្ស និស្សិតដែលផលិតបាននៅតាមគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ នាពេលកន្លងមក គឺបង្ហាញពីតម្រូវការជំនាញបច្ចេកទេសនិងវិជ្ជាជីវៈនៅលើទីផ្សារការងារទាំងពេលបច្ចុប្បន្ន និង ទៅអនាគតរបស់សហគ្រាស គ្រឹះស្ថាន ផ្នែកឯកជន និងភាគីពាក់ព័ន្ធ ។ លោកស្រីសង្ឃឹមជឿជាក់ថា ដើមី្បបង្កើតទំនាក់ទំនងរវាងអ្នកផ្តល់ការបណ្ដុះបណ្តាល និងអ្នកប្រើប្រាស់កម្លាំងពលកម្មជំនាញ គឺត្រូវបង្កើនការផ្សព្វផ្សាយព័ត៌មានអាហារូបករណ៍នៅតាមគ្រឹះស្ថានអប់រំបណ្ដុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ និងការជម្រុញលើកទឹកចិត្តឲ្យមហាជនចូលរួមអនុវត្តក្នុងការវាយតម្លៃទទួលស្គាល់សមត្ថភាព តាមរយៈប្រព័ន្ធវាយតម្លៃទទួលស្គាល់ការសិក្សា និង អាណាព្យាបាល មាតាបិតា និងភាគីពាក់ពន្ធ័នានាចូលរួមជម្រុញកូនៗឬយុវជនឲ្យមកចុះឈ្មោះចូលរៀនក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេក ទេស និងលើកទឹកចិត្តពួកគាត់ឲ្យសិក្សាកម្មវិធីនេះឲ្យបានចប់សព្វគ្រប់ស្របតាមអភិក្រមរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តី( រៀនឲ្យចប់ ឲ្យចេះ ឲ្យមានការងារ) ៕
ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៧ ឆ្នាំ២០២៤
- 51
- ដោយ vannak
អត្ថបទទាក់ទង
-
សូមអបអរសាទរដល់សិស្សានុសិស្សដែលទទួលបានជ័យលាភីចំនួន ៩ ១២៥នាក់ ស្មេីនឹង ៨៦,១០% ស្រី ៥ ៥០៤នាក់ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤ ខេត្តសៀមរាប
- 51
- ដោយ vannak
-
លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤
- 51
- ដោយ vannak
-
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូឆ្នាំ២០២៤ខេត្តសៀមរាបទទួលបាននិទ្ទេសAចំនួន ២២១នាក់
- 51
- ដោយ vannak
-
អង្គរវត្ត គឺជាអច្ឆរិយវត្ថុដ៏ពិសិដ្ឋ មានរចនាប័ទ្មល្អឥតខ្ចោះ បង្កប់នូវឃ្លាំងពុទ្ធិ អាថ៌កំបាំងនៃគតិបណ្ឌិតដែលមិនចេះរីកស្ងួត ក្បួនច្បាប់វិទ្យាសាស្ត្រ តារាសាស្ត្រ ទស្សនវិជ្ជាខ្មែរ និងការត្រាស់ដឹង ចាក់ធ្លុះជ្រួតជ្រាបច្បាស់អំពីជម្រៅនៃច្បាប់ធម្មជាតិ ទំនាក់ទំនងនៃដំណើរគោរចប្រព័ន្ធផែនដី និង ចក្រវាឡ ដែលមានខ្លឹមសារ និងទស្សនៈអប់រំយ៉ាងជ្រាលជ្រៅមហិមា
- 51
- ដោយ vannak
-
ក្រសួងអប់រំ យុវជន និងកីឡាចេគសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡង ០៨ តុលា ២០២៤
- 51
- ដោយ vannak
-
ទិដ្ឋភាព នៃព្រឹត្តិការណ៍ស្នាមញញឹមនៃកម្ពុជា
- 51
- ដោយ vannak
-
- feature image
- តំបន់ទេសចរណ៍
- តំបន់ទេសចរណ៍ធម្មជាតិ
- ព័ត៌មានថ្នាក់ក្រុង-ស្រុក
- ព័ត៌មានថ្នាក់ខេត្ត
- ព័ត៌មានថ្មីៗ
- ព័ត៌មានទេសចរណ៍
ព្រឹត្តិការណ៍ ស្នាមញញឹមនៃកម្ពុជា នៅតំបន់រមណីយដ្ឋានអង្គរ ដែលមានរយៈពេលពីរត្រូវបានបេីកដំណេីរការពីព្រឹកនេះតទៅ
- 51
- ដោយ vannak
-
សារលិខិតថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃព្រះរាជពិធីបុណ្យខួប លើកទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ
- 51
- ដោយ vannak
-
ព្រឹត្តិការណ៍ពិព័រណ៍តាំងបង្ហាញម្ហូបអាហារល្បីៗ រវាងកម្ពុជា-ចិនជាផ្នែកមួយជម្រុញការផ្សព្វផ្សាយ ផលិតផលទេសចរណ៍ដ៏ទាក់ទាញ
- 51
- ដោយ vannak
-
ពិធីដង្ហែកឋិនទានសាមគ្គី វេរប្រគេនព្រះសង្ឃ វត្តព្រះអង្គកងជុំ (ហៅវត្តព្រះអង្គខ្មៅ) ខេត្តសៀមរាប
- 51
- ដោយ vannak