ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ នៅសាលាគរុកោសល្យ និងវិក្រឹតការ បានរៀបចំពិធីប្រកាសតែងតាំង និងប្រគល់ភារកិច្ចជូនមន្ត្រីរាជការ នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាបក្រោមអធិបតីភាពលោកស្រី ម៉ននី រង្សី អភិបាលរងខេត្តតំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពីមន្ទីរ អង្គភាព និងមន្ត្រីរាជការនៃមន្ទីរអប់រំផងដែរ។ បន្ទាប់ពីសុន្ទរកថាស្វាគមន៍ និងសេចក្តីរាយការណ៍ដោយលោក លី ប៊ុនណា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងអានដីកាតែងតាំង ដោយ លោក សុខ សំអាត នាយករងទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្តរួចមក លោកស្រីអភិបាលរងខេត្ត បានបញ្ជាក់ថា ការប្រកាសចូលកាន់តំណែងនាពេលនេះ គឺជាការប្រគល់ភារកិច្ច និងការទទួលខុសត្រូវមួយ ដែលតម្រូវឱ្យសាមីខ្លួនត្រូវតែបញ្ចេញឱ្យអស់ពីសមត្ថភាព លទ្ធភាព និងទេពកោសល្យ ដើម្បីជំនះបានរាល់ការលំបាកនានា ដែលកើតមានកន្លងមក ដែលចាំបាច់ត្រូវសហការជាមួយថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទធ្វើយ៉ាងណាឱ្យអង្គភាពមានការប្រែប្រួលមុខមាត់ថ្មី សំដៅធានាបាននូវភារកិច្ចស្នូលដែលអង្គភាពត្រូវបំពេញ និងទទួលខុសត្រូវចំពោះមុខក្រសួងអប់រំ យុវជន និងកីឡា។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងនាពេលកន្លងមក ក្នុងការដឹកនាំវិស័យអប់រំ ឱ្យមានការរីកចម្រើនគួរជាទីមោទនៈ។លោកស្រី អភិបាលរងខេត្តក៏សូមសម្តែងនូវអំណរសារទរ ចំពោះមន្ត្រីគ្រប់គ្រងដែលត្រូវបានរដ្ឋបាលខេត្តសៀមរាប ផ្តល់សេចក្តីទុកចិត្តឱ្យកាន់មុខតំណែង ដែលបាននិងកំពុងធ្វើពិធីប្រកាសចូលកាន់មុខតំណែងនាពេលនេះ។ សូមលើកទឹកចិត្តចំពោះបេសកកម្មនានា ក្នុងការកសាង និងអភិវឌ្ឍធនធានមនុស្ស ប្រកបដោយគុណភាព និងគុណធម៌ប្រសើរបំផុតលើគ្រប់ផ្នែក ដើម្បីកសាងសង្គមកម្ពុជាឱ្យក្លាយជាសង្គមរីកចម្រើនលើផ្នែកចំណេះដឹង និងចំណេះធ្វើជាមូលដ្ឋាន។ ជាមួយគ្នានោះ ត្រូវរួមសាមគ្គីជាធ្លុងមួយ រវាងថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទ ដើម្បីសម្រេចជោគជ័យ ដែលក្រសួងក៏ដូចជារដ្ឋបាលខេត្តប្រគល់ជូន។
ពិធីប្រកាសតែងតាំង និងប្រគល់ភារកិច្ចជូនមន្ត្រីរាជការ នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប
- 88
- ដោយ vannak
អត្ថបទទាក់ទង
-
អបអរសាទរ ទិវាអនាម័យបរិស្ថានជាតិ ក្រោមប្រធានបទ “ភូមិឋានស្អាត បរិស្ថានបៃតង សង្គមចីរភាព”២៣ វិច្ឆិកា ២០២៤
- 88
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្ត បានដឹកនាំក្រុមការងារ អញ្ជើញជូនដំណើរគណៈប្រតិភូប្រធានអង្គការ CDI-IDC ត្រលប់ទៅប្រទេសវិញបន្ទាប់ពីបានចូលរួមវេទិកាពិសេសនៃកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ CDI
- 88
- ដោយ vannak
-
កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំលេខ ០០៦ សណន ស្តីពីបែបបទ នីតិវិធីនៃការកែសម្រូវទិន្នន័យ និងមោឃភាព បញ្ជីអត្រានុកូលដ្ឋាន
- 88
- ដោយ vannak
-
ពិធីបិទវេទិកាស្តីពីការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅខេត្តសៀមរាប
- 88
- ដោយ vannak
-
កិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ Post-Event “អបអរសាទរ Gumball 3000 Rally in Cambodia ដើម្បីទេសចរណ៍” នៅខេត្តសៀមរាប
- 88
- ដោយ vannak
-
វគ្គបណ្តុះបណ្តាលការងារអត្រានុកូលដ្ឋានស្របតាមច្បាប់ ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ដល់មន្រ្តីអត្រានុកូលដ្ឋាន ឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ មន្ត្រីទទួលបន្ទុកការងារអត្រានុកូលដ្ឋានថ្នាក់ខេត្ត ក្រុង ស្រុក
- 88
- ដោយ vannak
-
ជំនួបពិភាក្សាការងារជាមួយលោកប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង នៃព្រះរាជាណាចក្រកម្ពុជា
- 88
- ដោយ vannak
-
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាថ្នាក់ខេត្តស្ដីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០
- 88
- ដោយ vannak
-
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប សូមសម្តែងនូវអំណរសាទរយ៉ាងក្រៃលែងជូនចំពោះ ឯកឧត្តម ប្រាក់ សុខុន ដែលត្រូវបានរដ្ឋសភា បោះឆ្នោតផ្តល់សេចក្តីទុកចិត្តឱ្យកាន់តំណែងជា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅក្នុងសម័យប្រជុំលើកទី៣ នីតិកាលទី៧ នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ
- 88
- ដោយ vannak
-
វគ្គតម្រង់ទិស «ស្តីពីការគ្រប់គ្រងរដ្ឋបាលក្រុង ស្រុក តាមបែបវិមជ្ឈការ និងវិសហមជ្ឈការ»ដល់សមាជិកក្រុមប្រឹក្សាក្រុង ស្រុក ទើបជាប់ឆ្នោតថ្មី អាណត្តិទី៤
- 88
- ដោយ vannak