រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

វេទិកាឆ្លុះបញ្ចាំងប្រចាំឆ្នាំរបស់អ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍

  • 49
  • ដោយ vannak

កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នៅសាលប្រជុំធំ សាលាខេត្តសៀមរាប បានរៀបចំវេទិកាឆ្លុះបញ្ចាំងប្រចាំឆ្នាំរបស់អ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ ក្រោមអធិបតីភាព លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងលោកជំទាវ ស៊ិន ណម សមាជិកាក្រុមប្រឹក្សាខេត្តដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី អភិបាលរង នៃគណៈអភិបាលក្រុង ស្រុក មេឃុំគោលដៅ តំណាងមន្ទីរ អង្គភាព មន្ត្រីបង្គោលគណនេយ្យភាពសង្គមថ្នាក់ខេត្ត ក្រុង ស្រុក ក្រុមការងារអង្គការទស្សនៈពិភពលោក និងអ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍។ វេទិកានេះ​ គឺដើម្បីធ្វើការឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព បញ្ហាប្រឈម ដំណោះស្រាយ និងការផ្ដល់ឱកាសដល់សមាសភាពពាក់ព័ន្ធបានដកស្រង់បទពិសោធន៍ រៀនសូត្រការផ្លាស់ប្ដូរចំណេះដឹងស្ដីពីការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គម និងអនុវត្តយន្តការបណ្ដាញអ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ ក្នុងការសម្របសម្រួលដំណើការអនុវត្តផែនការយុទ្ធសាស្ត្រនេះ។

អត្ថបទទាក់ទង