រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

កិច្ចប្រជុំត្រៀមរៀបចំទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ” ២៦ មិថុនា ២០២៤” និងដុតបំផ្លាញគ្រឿងញៀន

  • 69
  • ដោយ vannak

នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ នៅសាលប្រជុំលេខ១ សាលាខេត្ត បានរៀបចំកិច្ចប្រជុំត្រៀមរៀបចំទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន " ២៦ មិថុនា ២០២៤” និងដុតបំផ្លាញគ្រឿងញៀន ក្រោមអធិបតីភាពលោក ពិន ប្រាកដ អភិបាលរងខេត្ត និងលោក សំកុល សុចិត្រា អភិបាលរងខេត្ត ដោយមានការចូលរួមពីលោក នាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការពាក់ព័ន្ធ ស្នងការងខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ។ បន្ទាប់ពីស្តាប់បទបង្ហាញ ពីក្រុមការងាររួចមក លោក ពិន ប្រាកដ បានបញ្ជាក់ថា វេទិកាទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន " ២៦ មិថុនា ២០២៤” និងដុតបំផ្លាញគ្រឿងញៀន នេះ រដ្ឋបាលខេត្តនឹងរៀបចំនាពេលព្រឹក ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ដោយគ្រោងអ្នកចូលរួម ៤០០ ទៅ ៥០០នាក់ផងដែរ។ លោក ពិន ប្រាកដ ក៏បានស្នេីដល់ក្រុមការងារត្រូវសហការរៀបចំវេទិកានេះឱ្យបានកាន់តែទូលំទូលាយ និងត្រូវផ្សព្វផ្សាយនូវកម្មវិធីធំៗ ចំនួនពីររួមមាន ការប្រគុំតន្ត្រី នៅសួនច្បារហាត់ប្រាណខាងជេីងស្ពានថ្មព្រះរាជដំណាក់ និងការប្រកួតបាល់ទាត់មិត្តភាពរវាងថ្នាក់ដឹកនាំខេត្តជាមួយក្រុមផ្ការីកគ្រប់រដូវនៅតារាងហនុមាន នៅផ្លូវក្រវាត់ក្រុង ដេីម្បីឱ្យបងប្អូនបានចូលរួមឱ្យបានច្រេីនកុះករ។

អត្ថបទទាក់ទង