នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ លោកជំទាវ ទុយ ជិ ប្រាក់ សោភ័ណ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប រួមជាមួយសហការី និងប្រតិភូក្រុមការងារបានអញ្ជើញកាត់ខ្សែបូប្រគល់ផ្ទះមនុស្សធម៌ទី៩១ ជូនឈ្មោះ ជរ តុល អាយុ៣៤ឆ្នាំ ប្រពន្ធ ឈ្មោះ ផា យីម អាយុ ៣០ឆ្នាំ មានកូនក្នុងបន្ទុក ៣នាក់ ជាគ្រួសាររងគ្រោះដោយ អគ្គីភ័យនិងមានជីវភាពក្រីក្រពុំមានលទ្ឋភាពសាងសង់ផ្ទះជាថ្មីឡើងវិញ មានមុខរបរជាកម្មករលីសែង ដកដំឡូង រស់នៅភូមិ ត្រាវបាក់(ជប់ស្មាច់) ឃុំតាយ៉ែក ស្រុកសូទ្រនិគម និង ផ្ទះមនុស្សធម៌ទី៩២ ត្រូវបានប្រគល់ជូនឈ្មោះ ស៊ន់ សុខ អាយុ ៣៨ឆ្នាំ ជាស្ត្រីមេម៉ាយ មានកូនក្នុងបន្ទុក ៣នាក់ មានមុខរបរបំរើសេវានៅភោជនីយដ្ឋាន រស់នៅភូមិគោកមន ឃុំដំដែក ស្រុកសូទ្រនិគម។ ផ្ទះមនុស្សធម៌ទាំងពីរនេះ មួយខ្នងៗមានទំហំ ៦ម៉ែត្រ គុណនឹង ៦ម៉ែត្រ មាន២បន្ទប់ ដំបូលប្រក់ស័ង្គសីភ្លីក្បឿង ជញ្ជាំងស្មាតបត បាតក្រាលការ៉ូ មានកម្ពស់ផុតពីដី០.៥ម៉ែត្រ ដែលជាអំណោយរបស់លោក Yu Lin Liao សប្បុរសជនចិនតៃវ៉ាន់ ផ្តល់តាមរយៈអង្គការរ៉ូតារីអង្គរ និង សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ក្នុងទឹកប្រាក់ទាំងពីរខ្នងផ្ទះ សរុប៧ពាន់៦០០ដុល្លា។នាឱកាសនេះលោកជំទាវ ទុយ ជិ ប្រាក់ សោភ័ណ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ដូចដែលលើកឡើងថា “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោលឡើយ”។ លោកជំទាវ បានបន្តថាស្ថិតក្នុងគ្រួសារមានជីវភាពទីទ័លក្រនិងរងគ្រោះដោយឧបទ្ទវហេតុដោយអគ្គីភ័យ និងគ្រួសារមួយទៀត ជាស្ត្រីមេម៉ាយ ដែលតម្រូវឱ្យមានការជួយជ្រោមជ្រែងពីញាតិជិតខាង សហគមន៍ និងអាជ្ញាធរមូលដ្ឋានជួយទំនុកបំរុង តាមរយៈនេះជឿជាក់ថាដោយក្តីស្រឡាញ់និងការអាណិតអាសូរក្រុមគ្រួសារនេះ លោកតា លោកយាយ អ៊ុំពូមីង នឹងបន្តជួយជ្រោមជ្រែងផ្តល់នូវកម្លាំងចិត្តនិងចូលរួមត្រេកអរចំពោះផ្ទះមនុស្សធម៌នេះ ដែលផ្ទះនេះនឹងក្លាយជាជំរកដ៏កក់ក្តៅសម្រាប់គ្រួសារទាំងពីរចាប់ពីពេលនេះតទៅ។ លោកជំទាវ ក៏បានក្រើនរម្លឹកដល់លោកយាយ លោកតា អ៊ុំពូមីង សូមប្រុងប្រយ័ត្នចំពោះខ្យល់ ផ្កររន្ទះ សូមរកទីជំរកសុវត្ថិភាព ជាពិសេសសុខភាពជារឿងសំខាន់សូមយកចិត្តទុកដាក់ចំពោះ សុខភាពផ្ទាល់ខ្លួននិងកូនចៅតូចៗ ដែលពួកគាត់ងាយកើតជំងឺផ្សេងៗនៅក្នុងរដូវវស្សានេះ និងសូមទៅមន្ទីរពេទ្យឬមណ្ឌលសុខភាពដែលនៅជិតបំផុតបើឃើញថាអាការៈសុខភាពមិនប្រក្រតី។ ក្នុងឱកាសនោះ លោកជំទាវបានឧបត្ថម្ភអំណោយមនុស្សធម៌បន្ថែមសម្រាប់គ្រួសារទទួលបានផ្ទះ ទាំងពីរគ្រួសារក្នុងមួយគ្រួសារទទួលបាន អង្ករ ៦០គ.ក្រ ,មី ១កេស , ត្រីខ ១យួរ ,ទឹកត្រី ១យួរអំបិល ១គ.ក្រ, កន្ទេល២ ,ឃីត ២កញ្ចប់ , សម្ភារៈផ្ទះបាយមួយចំនួន និងថវិកា៤០ម៉ឺនរៀល និង យាយតាពូមីងបងប្អូនគ្រួសារក្រីក្រចូលរួមក្នុងពិធីប្រគល់ផ្ទះទាំងពីរចំនួន៨០នាក់ ម្នាក់ៗទទួលបាន៖ អង្ករ៣០គីឡូក្រាម, មី១កេស, ត្រីខ១យួរ, ទឹកត្រី១យួរ , អំបិល ១គ.ក្រ ឃីត ១កញ្ចប់ និងថវិកា៤ម៉ឺនរៀលផងដែរ ៕
ផ្ទះមនុស្សធម៌ទី៩១និងទី៩២ អំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបប្រគល់ជូនគ្រួសារក្រីក្រ ២គ្រួសារ នៅស្រុកសូទ្រនិគម
- 88
- ដោយ vannak
អត្ថបទទាក់ទង
-
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមនកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសខួប ១៩ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍ ០៧ មករា ២០០៦-០៧ មករា ២០២៥
- 88
- ដោយ vannak
-
អបអរសាទ ខួបលើកទី៤៦ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា ១៩៧៩ – ៧ មករា ២០២៥
- 88
- ដោយ vannak
-
ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ លោកជំទាវ តៅ តឿន ទៀ បាញ់ ក្នុងពិធីចម្រេីនជន្មាយុគម្រប់ ៦៩ ឈានចូល ៧០ឆ្នាំ
- 88
- ដោយ vannak
-
ពិធីបិទការប្រកួតបាល់ទាត់ពានរង្វាន់ ៧ មករា ឆ្នាំ២០២៥ នៅអនុវិទ្យាល័យ ហ៊ុន សែន រលួស
- 88
- ដោយ vannak
-
ទីស្នាក់ការផ្តល់លិខិតឆ្លងដែនប្រចាំខេត្តសៀមរាបត្រូវបានសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ
- 88
- ដោយ vannak
-
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃចេញសេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដំណើរការ ទីស្នាក់ការផ្តល់លិខិតឆ្លងដែន នៅខេត្តសៀមរាប
- 88
- ដោយ vannak
-
ពិធីចែកកង់ សម្លៀកបំពាក់ ស្បែកជើង និងសម្ភារសិក្សាដល់កុមារក្នុងគម្រោងកិច្ចអន្តរាគមន៍ស្នូល នៅក្នុងស្រុកសូទ្រនិគម
- 88
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ ព្រមទាំងក្រុមគ្រួសារ
- 88
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ
- 88
- ដោយ vannak
-
ទិដ្ឋភាពភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋប្រមាណ ៣៣៣ ៦៦០នាក់ ចូលរួម និងរីករាយក្នុងបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២៥ នៅសៀមរាប-អង្គរ
- 88
- ដោយ vannak