នាថ្ងៃចន្ទ ៣រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ នៅសាលប្រជុំសណ្ឋាគារអេមព្រីសអង្គរ ខេត្តសៀមរាប លោក សំកុល សុចិត្រា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃណៈអភិបាលខេត្តសៀមរាប បានចូលរួមពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ សេចក្តីព្រាងយុទ្ធសាស្ត្រស្តីពីការកែទម្រង់ ការគ្រប់គ្រងសហគ្រាសសាធារណៈ កម្មសិទ្ធិ និងភាគហ៊ុនរបស់រដ្ឋ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អៀង ស៊ុនលី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងសហគ្រាសសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
