រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

កិច្ចប្រជុំពិភាក្សាការងាររវាងប្រតិភូ ក្រសួងរ៉ែ និងថាមពល ជាមួយនឹងរដ្ឋបាលខេត្ត ក្រុង ស្រុក និងមន្ទីរជំនាញ លើការផ្តល់សេវារដ្ឋបាលក្នុងវិស័យរ៉ែ និងវិស័យប្រេងកាត

  • 71
  • ដោយ vannak

ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ នៅបន្ទប់ប្រជុំលេខ១សាលាខេត្ត ឯកឧត្តម ស៊ុយ ឌីម៉ង់ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល និងលោក ពិន ប្រាកដ អភិបាលរងខេត្តតំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំពិភាក្សាការងាររវាងប្រតិភូ ក្រសួងរ៉ែ និងថាមពល ជាមួយនឹងរដ្ឋបាលខេត្ត ក្រុង ស្រុក និងមន្ទីរជំនាញ លើការផ្តល់សេវារដ្ឋបាលក្នុងវិស័យរ៉ែ និងវិស័យប្រេងកាត ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងមន្រ្តីជំនាញរបស់ក្រសួងរ៉ែ និងថាមពល លោក ប្រធាន អនុប្រធានមន្ទីររ៉ែ និងថាមពលខេត្ត លោក ប្រធានអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្ត លោក អភិបាលរង នៃគណៈអភិបាលក្រុង ស្រុក លោក លោកស្រី ប្រធានការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាល ក្រុង ស្រុក សរុបចំនួន ៥០រូប។ កិច្ចប្រជុំនេះ ដើម្បីពិនិត្យលើវឌ្ឍនភាព និងបញ្ហាប្រឈមនានានៃការផ្តល់សេវារដ្ឋបាលក្នុងវិស័យរ៉ែ និងវិស័យប្រេងកាត ដែលកំពុងអនុវត្តដោយរដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក។

អត្ថបទទាក់ទង