នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នៅសាលប្រជុំធំសាលាខេត្តបានរៀបចំកិច្ចប្រជុំសាមញ្ញលេីកទី១ របស់ក្រមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ ក្រោមអធិបតីភាពឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក នាយក នាយករងរដ្ឋបាល នាយក នាយករងទីចាត់ការ អង្គភាពចំណុះសាលាខេត្ត និងលោក អភិបាល អភិបាលរងក្រុង ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត។ កិច្ចប្រជុំក្រុមប្រឹក្សាលេីកទី១នេះ មានរបៀបវារៈចំនួន ៣ សំខាន់រួមមាន ផ្សព្វផ្សាយសេចក្តីណែនាំលេខ ០២៤ សណន ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ស្តីពីការរៀបចំបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ ការផ្តួចផ្តើមរៀបចំសេចក្តីព្រាងប្រតិទិនកិច្ចប្រជុំសាមញ្ញរបស់ ក្រុមប្រឹក្សាខេត្ត សម្រាប់រយៈពេល ១២ខែ (ខែកក្កដា ឆ្នាំ២០២៤ ដល់ខែមិថុនា ឆ្នាំ២០២៥)។ និងសេចក្តីរាយការណ៍អំពីលទ្ធផលការងាររបស់រដ្ឋបាលខេត្តក្នុងអាណត្តិទី៣ នៃក្រុមប្រឹក្សាខេត្ត និងទិសដៅអនុវត្តការងាររយៈពេល ០៣ខែ។បន្ទាប់ពីលោក លី វណ្ណៈ នាយករដ្ឋបាល និងលោក ស៊ុន ចំណាន នាយករងរដ្ឋបាលសាលាខេត្តបានផ្សព្វផ្សាយ និងរាយការណ៍តាមខ្លឹមសារនៃរបៀបវារៈខាងលេីរួចមក ឯកឧត្តម លី សំរិទ្ធ ក៏បានបញ្ជាក់ដល់ក្រុមប្រឹក្សាផងដែរថា កិច្ចប្រជុំសាមញ្ញលេីកទី ១នេះ ក្រុមប្រឹក្សាខេត្តគ្រាន់តែស្តាប់នូវការផ្សព្វផ្សាយ និងសេចក្តីរាយការណ៍លេីរបៀបវារៈចំនួន៣តែប៉ុណ្ណោះ ដោយមិនអនុញ្ញាតឱ្យមានការពិភាក្សា ឬអនុម័តឡេីយ។ ឯកឧត្តម អភិបាលខេត្ត សូមអបអរសាទរចំពោះក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ ដែលបានចូលកាន់តំណែង និងបានរៀបចំកិច្ចប្រជុំនាពេលនេះ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម អភិបាលខេត្តក៏បានបង្ហាញដល់អង្គប្រជុំបន្ថែម នូវផែនការមួយចំនួនដែលខេត្តបានដាក់ចេញដេីម្បីអនុវត្តនាពេលខាងមុខ ម្យ៉ាងទៀត ឯកឧត្តម ក៏បានជំរុញដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវបន្តបង្ក្រាប ទប់ស្កាត់នូវបញ្ហាក្មេងទំនេីង គ្រឿងញៀន ។ មួយវិញទៀត មួយរយៈនេះមានហ្វូងដង្កូវស៉ីស្រូវរបស់បងប្អូនប្រជាពលរដ្ឋ ហេីយក្រុមការងារបច្ចេកទេសរបស់មន្ទីរកសិកម្មបាននឹងកំចាត់បាននៅតាមបណ្តាក្រុង ស្រុកមួយចំនួនផងដែរ។ ឯកឧត្តម លី សំរិទ្ធ ក៏បានថ្លែងអំណរគុណដល់ឯកឧត្តម អភិបាលខេត្តបានបង្ហាញនូវសមិទ្ធផល ក៏ដូចជាផែនការរបស់រដ្ឋបាលខេត្តជូនដល់អង្គប្រជុំ នេះជាមួយកាយវិការមួយដ៏ប្រពៃដែលក្រុមប្រឹក្សានិងគណៈអភិបាលខេត្តត្រូវរួមគ្នាជាធ្លុងមួយ ដេីម្បីបន្តអភិវឌ្ឍន៍ខេត្តសៀមរាបឱ្យកាន់តែរីកចម្រេីនថែមទៀត។ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្តក៏បានបញ្ជាក់ដល់អង្គប្រជុំផងដែរថា កិច្ចប្រជុំសាមញ្ញលេីកទី២ របស់ក្រុមប្រឹក្សាខេត្ត គឺរៀបចំមិនឱ្យតិចជាង២៥ថ្ងៃ និងលេីស ៣៥ឡេីយ ដូចនេះកិច្ចប្រជុំលេីកទី២ នឹងជម្រាបជូនក្នុងលិខិតអញ្ជេីញ៕
រដ្ឋបាលខេត្តសៀមរាបរៀបចំកិច្ចប្រជុំសាមញ្ញលេីកទី១ របស់ក្រមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤
- 74
- ដោយ vannak
អត្ថបទទាក់ទង
-
ពិធីប្រកាសជ័យលាភីប្រកួតខ្លែងនៅសៀមរាបផ្នែកខ្លែងឯកដែលបានចូលរួមប្រកួតអស់រយ:ពេលបីថ្ងៃកន្លងមកនេះ
- 74
- ដោយ vannak
-
ឧបករណ៍បាញ់ទឹកតាមចង្វាក់ភ្លេងត្រូវបានក្រុមការងារបច្ចេកទេសបានរៀបចំតម្លេីងនៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប
- 74
- ដោយ vannak
-
សូមគោរពអញ្ជេីញបងប្អូន ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរអន្តរជាតិចូលរួមទស្សនាព្រឹត្តិការណ៍បង្ហេីរខ្លែងឯកខ្មែរ និងខ្លែងសេរី នៅអាកាសយាដ្ឋានអន្តរជាតិសៀមរាប(ចាស់)ឱ្យបានច្រេីនកុះករ ដែលជាថ្ងៃបិទបញ្ចប់ និងប្រកាសជ័យលាភី
- 74
- ដោយ vannak
-
សារលិខិតជូនពរ យេីងខ្ញុំសូមគោរពជូនចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ ទាង អេង ទៀសីហា ក្នុងឱកាស អបអរសាទរបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ.ស ២០២៥
- 74
- ដោយ vannak
-
សារលិខិតជូនពរ យេីងខ្ញុំសូមគោរពជូនចំពោះឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ក្នុងឱកាសអបអរសាទរ បុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ.ស ២០២៥
- 74
- ដោយ vannak
-
សារលិខិតជូនពរ យេីងខ្ញុំសូមគោរពជូនចំពោះឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និងលោកជំទាវ ក្នុងឱកាសអបអរសាទរ បុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ.ស ២០២៥
- 74
- ដោយ vannak
-
សារលិខិតជូនពរ យេីងខ្ញុំសូមគោរពជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងឱកាសអប់អរសាទរបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ.ស ២០២៥
- 74
- ដោយ vannak
-
សារលិខិតជូនពរ យេីងខ្ញុំសូមគោរពជូនចំពោះសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ.ស ២០២៥
- 74
- ដោយ vannak
-
សារលិខិតជូនពរ យេីងខ្ញុំសូមគោរពជូនចំពោះសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ.ស ២០២៥
- 74
- ដោយ vannak
-
សារលិខិតជូនពរ យេីងខ្ញុំសូមគោរពជូនចំពោះសម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ភៅ តឿន ទៀបាញ់ ក្នុងឱកាស អបអរសាទរបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ.ស ២០២៥
- 74
- ដោយ vannak