ក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទចុះត្រួតពិនិត្យការដ្ឋានជីកស្រះសហគមន៍ ១កន្លែង នៅស្រុកវ៉ារិន
កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ លោក សឿ សីហរឹទ្ធ អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ជាមួយលោកប្រធានការិយាល័យផ្គត់ផ្គង់ទឹកជនបទ បានចុះទៅត្រួតពិនិត្យការដ្ឋានជីកស្រះសហគមន៍០១កន្លែង នៅភូមិបាយដុត ឃុំស្វាយសរ ស្រុកវ៉ារិន ខេត្តសៀមរាប។
សូមបញ្ជាក់ថាការជីកស្រះនេះ បានផ្តល់ផលប្រយោជន៍រួមដល់ប្រជាកសិករសម្រាប់ស្តុបទឹកស្រោចស្រពដំណាំកសិកម្ម និងបំពេញតម្រូវការប្រើប្រាស់មនុស្ស សត្វមជាពិសេសការងារត្រៀមបង្ការគ្រោះ មហន្តរាយផងដែរ។
នេះជាការយកចិត្តទុកដាក់របស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងការជំរុញការបង្កបង្កើនផល និង ធ្វើអោយជីវភាពរស់នៅរបស់ ប្រជាជនកាន់តែប្រសើរឡើង៕
ព័ត៌មានជាប់ទាក់ទង