រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

កិច្ចប្រជុំប្រចាំឆមាសទី១ ឆ្នាំ២០២៤ របស់លេខាធិការដ្ឋាន នៃគណៈកម្មាធិការ ខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្

  • 65
  • ដោយ vannak

ថ្ងៃសុក្រ ១៤រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា​ ឆ្នាំ២០២៤​ នៅបន្ទប់ប្រជុំសាលាខេត្តរៀបចំកិច្ចប្រជុំប្រចាំឆមាសទី១ ឆ្នាំ២០២៤ របស់លេខាធិការដ្ឋាន នៃគណៈកម្មាធិការ ខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ខ.ប.ជ)​ ក្រោមអធិបតីភាពលោកស្រី​ ម៉ននី​ រង្សី​ អភិបាលរងខេត្ត​ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការ ខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ខ.ប.ជ)​ ដោយមានការចូលរួមពីសមាជិក​ សមាជិកាលេខាធិការដ្ឋាននៃគ.ខ.ប.ជ​ និងអង្គការដៃគូ សរុបចំនួន​ ៧៩នាក់ ស្រី ៣៩នាក់។ បន្ទាប់ពីអង្គប្រជុំបានពិនិត្យ និងពិភាក្សាទៅលើសេចក្តីព្រាងរបាយការណ៍ប្រចាំឆមាសទី១​ ឆ្នាំ២០២៤​ លោកស្រី​ អភិបាលរងខេត្តបានជំរុញឱ្យក្រុមការងារលេខាធិការដ្ឋានរៀបចំផែនការចុះពង្រឹងដល់ក្រុមការងារនៅថ្នាក់ក្រុង​ ស្រុកបន្ថែមទៀត។​ លោកស្រី​ អភិបាលរងខេត្ត ក៏បានជំរុញដល់មន្ទីរ​ អង្គភាពពាក់ព័ន្ធត្រូវរៀបចំ​ និងផ្តល់របាយការណ៍​តាមវិស័យរបស់ខ្លួនមកក្រុមការងារលេខាធិការដ្ឋានឱ្យបានទាន់ពេលវេលា​ ចៀសវាងនៅខ្វះចន្លោះ ។ លោកស្រី​ អភិបាលរងខេត្តក៏បានជំរុញដល់អាជ្ញាធរ​មូលដ្ឋាន​ និងអធិការក្រុង​ ស្រុក​ ត្រូវកត់សម្គាល់នូវបញ្ហាចំណាកស្រុកឱ្យបានច្បាស់លាស់ក្នុងមូលដ្ឋានរបស់ខ្លួន​ ដេីម្បីមានភាពងាយស្រួលក្នុងការគ្រប់គ្រង។ ម្យ៉ាងទៀត​ ត្រូវទប់ស្កាត់រាល់បទល្មេីស​ និងដោះស្រាយបញ្ហាដែលកេីតមានឡេីងនៅមូលដ្ឋានរបស់ខ្លួន និងបង្កើននូវជំនឿទុកចិត្តជូនប្រជាពលរដ្ឋអំពីការផ្តល់សេវានានា។

អត្ថបទទាក់ទង